ដើមឆ្នាំថ្មី អ្នកគួរតែទិញហ្គេមថ្មីលេងដែរហើយ។ តោះមកមើលហ្គេមថ្មីៗទាំង ០៥ ដែលនឹងចេញក្នុងខែមករានេះ។

Street Fighter V: Arcade Edition – 16 January

Street Fighter V បានចេញតាំងពីកាលពីរឆ្នាំមុនម្ល៉េះ  ប៉ុន្តែក្រុមហ៊ុន Capcom មិនបញ្ឍប់ត្រឹម one edition ឡើយ។ ការកំណែទម្រង់ចុងក្រោយនេះ ធ្វើឲ្យហ្គេម Street Fighter V: Arcade Edition មានលក្ខណៈល្អប្រសើរ ធ្វើឲ្យហ្គេមកាន់តែមានភាពក្តៅកគុក។

/

Platform: PS4, PC

តម្លៃ: £30

The Inpatient – 23 January

Resident Evil 7: Biohazard  បានបង្ហាញឲ្យឃើញពីភាពជាក់ស្តែងដ៏អស្ចារ្យ ជាមួយនឹងបទពិសោធន៍ដ៏ភ័យរន្ធត់។ សម្រាប់អ្នកដែលចូលចិត្តលេងហ្គេមបែបផ្សងព្រេង ភ័យរន្ធត់ ប្រាកដជាចូលចិត្តហ្គេមនេះមិនខាន។  ពេលលេងហ្គេមនេះ កុំភ្លេចពាក់កាសត្រចៀកផងណា។

Platform: PlayStation VR (PS4)

តម្លៃ: £25

Dragon Ball FighterZ – 26 January

ប្រសិនបើអ្នកស្គាល់ Dragon Ball Z games អ្នកប្រាកដជាមានអនុស្សាវរីយ៍ក៏ល្អ កាលពីវ័យកុមារជាមិនខាន។ សម្រាប់ហ្គេមថ្មី ដែលត្រៀមនឹងចេញនៅថ្ងៃទី២៦ ខែមករានេះ ប្រាកដជាមិនធ្វើឲ្យអ្នកខកចិត្តឡើយ។ វាពិតជាឡួយខ្លាំងណាស់ ហើយអ្នកគាំទ្រទាំងអស់សុទ្ធតែរងចាំវា តាំងពី រដូវក្តៅមកម្ល៉េះ។

Platforms: PS4, Xbox One, PC

តម្លៃ: £44

Monster Hunter World – 26 January

ជាមួយនឹងការធ្វើឲ្យប្រសើរឡើងបែបថ្មី ធ្វើឲ្យហ្គេមមួយនេះ ល្បីល្បាញគ្រប់ទីកន្លែង។ ឧបករណ៍ អាវុធ ផែនទី ក្រាហ្វិច ពិតជាល្អ សម្រាប់ co-op combat ហ្គេមមួយនេះ។

Platforms: PS4, Xbox One

តម្លៃ: £42

Dissidia: Final Fantasy NT – 30 January

ស្វាគមន៍មកកាន់ហ្គេមប្រកួតវាយគ្នា Final Fantasy ដែលល្បីល្បាញតាំងពីយូរយារណាស់មកហើយ។ អ្នកនឹងបានឃើញនូវបរិយាកាសថ្មី ធំ សម្រាប់ three-hero team ដែលវាពិតជាសប្បាយសម្រាប់ក្នុងការលេងជាក្រុមទៀតផង។

Platform: PlayStation 4

តម្លៃ: £42

/

ប្រភព៖ Stuff