បច្ចេកវិទ្យា ៖ Uber បានលើកឡើង កាលពីថ្ងៃអង្គារ ទី ២១ ខែវិឆ្ឆិកា ថា ពួក Hacker បានសម្រុះសម្រួលទិន្នន័យផ្ទាល់ខ្លួនចំនួន ពី ៥៧ លាន ពីអ្នកជិះកង់និងអ្នកបើកបរ ដោយធ្វើការលាក់ទុកដល់ទៅមួយឆ្នាំឯណោះ ។
នៅក្នុងសេចក្តីថ្លែងការណ៍ពីនាយកប្រតិបត្តិពីលោក Dara Khosrowshahi ដែលជាអ្នកកាន់កាប់ក្រុមហ៊ុនធំមួយ បាននិយាយថា វាពិតជាគ្មានរឿងបែបនេះកើតឡើងនោះទេ ហើយលោកបន្តថា ខ្លួនពិតជាមិនបានព្យាយាមដោះសារយករួចខ្លួន អំពីបញ្ហានេះឡើយ ។
យោងទៅតាមប្រភពពីលោក Khosrowshahi ដដែលបានឲ្យដឹងថា សមាជិកពី ២ នាក់នៃ Uber ដែលជាក្រុមអ្នករក្សាព័ត៌មាន បានធ្វើការឆ្លើយតបថា ទិន្នន័យរបស់ពួកគេគឺមិនត្រូវបានលួចយកទៅនោះទេ ។
The Uber និយាយថា កាលពីពេលថ្មីៗនេះ គាត់ទើបតែដឹងថា មានអ្នកខាងក្រៅ ដែលបានលួចចូលទៅក្នុងម៉ាស៊ីន ដើម្បីប្រើប្រាស់ និងបានទាញយកព័ត៌មានសំខាន់មួយចំនួន ។
Uber បន្ថែមទៀតថា ឯកសារដែលបានលួចនោះគឺមានដូចជា អាសយដ្ឋាន អ៊ីមែល លេខទូរស័ព្ទចល័តសម្រាប់អ្នកជិះកង់ ហើយឈ្មោះនិងប័ណ្ណបើកបររបស់អ្នកបើកបរប្រមាណ ៦០០.០០០ នាក់ ។
ក្នុងនោះផងដែរ Uber បានបង់ប្រាក់ចំនួន ១០០,០០០ ដុល្លារ ទៅ Hackers ដើម្បីបំផ្លាញទិន្នន័យអ្នកជិះឬអ្នកបើកបរ នឹងមិនឲ្យព័ត៌មាននេះត្រូវបានលឺធ្លាយជាសាធារណៈនោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ rappler