Mutu ធ្លាប់មានឈ្មោះល្បីល្បាញ បានមួយឆាវដែរ ពេលមកលេងអោយក្រុម Chelsea នៅឆ្នាំ ២០០៣ តែត្រូវលិចទៅវិញ ដោយសារធ្លាក់ខ្លួន​ ចូលទៅក្នុងរឿងអាស្រូវ ។ ទោះជាយ៉ាងនេះក្តី ថ្ងៃនេះ Mutu បាននិយាយទៅកាន់ អ្នកកាសែតថា រូបលោកចង់ សុំយកទារកចិនដែលបានធ្លាក់ចូល បង្គន់នោះ មកចិញ្ចឹមណាស់ ព្រោះលោកអាណិតអាសូរ ពេកក្រៃចំពោះទារកមួយនោះ ។

/និយាយទៅកាន់ទូរទស្សន៍ ProTV Mutu និយាយថា ៖ ខ្ញុំពិតជាចង់ យកទារកនោះ មកចីញ្ចឹមខ្លាំងណាស់ ទារកនោះពិតជាគួរអោយអាណិតណាស់ រូបលោក និង ភរិយារបស់លោក មានការភ្ញាក់ផ្អើលជាខ្លាំង ពេលដែលបានដឹងពី ព័ត៌មានមួយនោះ ។ Mutu ក៏បានធ្វើការពិភាក្សាជាមួយ ភារិយារបស់លោក រួចហើយដែរ ដោយភរិយារបស់លោក គាំទ្ររឿងគំនិតមួយនេះដោយលោកនិយាយថា លោកនឹងព្យាយាមរិះរកមធ្យោបាយ ដើម្បីអាច សុំសិទ្ធិចិញ្ចឹម ទៅលើទារកម្នាក់នោះ អោយបាន ៕

/

/

 

ដោយ ៖ កុសលប្រភព ៖ k14