(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់តោខៀវ Chelsea បន្តនាំមុខកំពូលតារាងរហូតដល់ទៅ ៧ពិន្ទុដាច់ បន្ទាប់ពីបំបាក់ក្រុម ភ្ញៀវ AFC Bournemouth ៣-០ យប់មិញទៀតនៅពហុកីឡដ្ឋាន Stamford Bridge ក្នុងសប្តាហ៍ទី១៨ នៃ Premier League ជើងទី១។

នេះជាការទទួលបានជ័យលើកទី១៥ជាប់ៗគ្នា បន្ទាប់ពីឆ្លងកាត់ ១៨ប្រកួតមកនេះក្នុងរដូវកាលថ្មីឆ្នាំ២០១៦-២០១៧ ក្នុងក្របខណ្ឌកំពូល Premier League របស់អង់គ្លេស ក្រៅស្មើម្តង និងចាញ់២ដង ស្របពេលដែលក្រុមហង្សក្រហម Liverpool កំពុងឈរនៅលេខ៣ បណ្តោះអាសន្នតាមពីក្រោយដោយមាន ៣៧ពិន្ទុ ដោយត្រូវប្រជែងទល់នឹងក្រុមភ្ញៀវ Stoke City នាម៉ោង ០០៖១៥រាត្រីនេះ (ម៉ោងនៅកម្ពុជា)។

អតីតកីឡាករក្លឹប FC Barcelona, Pedro Rodriguez ជាអ្នកស៊ុតគ្រាប់បំបែកពងមាន់ នៅនាទីទី២៤ មុនពេល Eden Hazard ប៉េណាល់ទីបានសម្រេចគ្រាប់ទី២ នៅនាទីទី៤៩ និង Pedro ដដែលបន្ថែមគ្រាប់ទី៣ នៅនាទីទី៩០ ដើម្បី ទទួលបាន ៣ពិន្ទុក្នុងទឹកដីដោយស្រួល ក្រោមការដឹកនាំដោយគ្រូបង្វឹកជនជាតិអ៊ីតាលី Antonio Conte៕

Pedro's

The

Hazard

Pedro

The

Eden

Pedro

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង