(មេនឆេស្ទើ)៖ កីឡាករបាល់ទាត់ឆ្នើម Raheem Sterling របស់ក្លឹបមេឃខៀវ Manchester City បានចំណាយលុយ ៣.១លានផោន ដើម្បីទិញផ្ទះដ៏ប្រណីតមួយស្ថិតនៅភូមិ Cheshire ដើម្បីកសាងសុភមង្គលជាមួយក្រុមគ្រួសារ និងកូន ប្រុស ១នាក់។

តាមរយៈសារព័ត៌មាន Dailymail របស់ចក្រភអង់គ្លេសបានចេញផ្សាយនៅព្រឹកអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧ នេះថា គេហដ្ឋានថ្មីដែលមានផ្ទៃដីសរុប ៧៥០០ម៉ែត្រ ក្រោមតម្លៃទិញ ៣.១លានផោននោះ គឹផ្ទះវីឡាបែបស៊ីវិល័យ ដែលស័ក្តិសមសម្រាប់មិត្តស្រី Paige Milian និងកូនប្រុសរបស់ពួកគេ ក្រោយពីរើចេញពីផ្ទះជួលនៅតំបន់ Wilmslow ស្ថិតក្បែរទីក្រុង Manchester។

កីឡាករខ្សែមប្រើស្លាបក្នុងក្រុមជម្រើសជាតិអង់គ្លេស Raheem Sterling បានផ្លាស់ចេញពីក្លឹប Liverpool មកលេងក្នុងក្លឹបអាជីព Manchester City កាលពីឆ្នាំ២០១៥ ក្រោមតម្លៃខ្លួន ៤៩លានផោន ដោយមានកូនស្រីឈ្មោះ Melody Rose ជាមួយមិត្តស្រីមុនរបស់គេ៕

Manchester

The

The

Sterling's

The

As

Sterling

Sterling

The

The £1.25m

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង