Eden Hazard នឹងគ្មានថ្ងៃភ្លេចថ្ងៃដំបូងរបស់ខ្លួនជាកីឡាកររបស់ ស្តេចស Real Madrid ឡើយ។ កីឡាករឆ្នើមសញ្ជាតិ ប៊េហ្ស៊ីក ត្រូវបានស្វាគម៍យ៉ាងកក់ក្តៅដោយកុ្រមអ្នកគាំទ្រថ្មី ក្នុងពហុកីឡដ្ឋាន Santiago Bernabéu ដែលមានងារថា ជាកីឡាករល្អជាងគេក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League ដែលនឹងមកគ្រងឈុតស្តេចស ជាលើកដំបូង។ តាំងតែពីល្ងាចមិញម្លេះ តំបន់ជុំវិញពហុកីឡដ្ឋាន ត្រូវបានប្រមូលផ្ដុំដោយអ្នកគាំទ្ររបស់ស្តេចស ដែលមាន​ឈ្មោះថា Madridistas ខណៈពេលដែលពួកគេកំពុងរង់ចាំអោយពហុកីឡដ្ឋានបើកទ្វារដើម្បីអបអរ នៅថ្ងៃពិសេសមួយនេះ។​

/

ពេលវេលា ដែលអ្នកគាំទ្រទន្ទឹងរង់ចាំត្រូវបានមកដល់ បន្ទាប់ពីម៉ោង ៨:០០ល្ងាច នៅពេលដែល Hazard ដើរចូលទីលានក្នុងការរំពឹងទុកដ៏ធំមួយ ដែលគាត់នឹងពាក់អាវថ្មីរបស់ Real Madrid។ អ្នកគាំទ្របានស្រែក ឈ្មោះរបស់គាត់ដោយក្ដីរំភើបរីករាយ នឹងការប៉ះបាល់ដំបូងរបស់គាត់ក្នុងនាមជា Madridista។​

/

តារាបាល់ទាត់រូបនេះ បានឆ្លើយតបទៅអ្នកគាំទ្រ តាមរយៈការបង្ហាញដោយការទាត់បាល់ឡើងលើបង្ហាញអ្នកគាំទ្រ និងផ្ញើសារទៅអ្នកគាំទ្រថា៖ “សូមអរគុណអ្នកទាំងអស់គ្នាណាស់។ Hala Madrid!

/

សូមបញ្ចាក់ផងដែរថា កីឡាករ Eden Hazard ត្រូវបានក្រុមស្តេចស Real Madrid ទិញមកពីក្រុមតោខៀវ  Chelsea ក្នុងតម្លៃខ្លួន ១៣០ លានផោន និងចុះកុងត្រាជាមួយស្តេចស Real Madrid រហូតដល់ឆ្នាំ ២០២៤៕

/

អត្ថបទ៖ ស៊ីថា

ប្រភព៖ realmadrid