(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់តោខៀវ Chelsea បានឡើងទៅឈរនៅកំពូលតារាង Premier League វិញហើយ ក្រោយពីទទួលបាន៣ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះ Middlesbrough ដោយលទ្ធផលបច្ចេកទេស ១-០ យប់មិញ។
១គ្រាប់ជ័យជំនះយប់មិញនេះ ធ្វើបានសម្រេចដោយកីឡាករសញ្ជាតិអេស្ប៉ាញ Diego Costa នៅនាទីទី៤១ ក្នុងវគ្គទី១ បន្តរហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោង ៩០នាទី ជួយក្រុមរកបាន២៨ពិន្ទុ ឡើងទៅឈរនៅកំពូលតារាង Premier League ជាបណ្តោះអាសន្នវិញក្នុងសប្តាហ៍ទី១២ ជើងទី១នេះ។
សូមបញ្ជាក់ផងដែរថា នេះជាជ័យជំនះលើកទី៦ ជាប់ៗគ្នារបស់ក្រុមតោខៀវ Chelsea ក្រោមការដឹកនាំរបស់គ្រូបង្វឹក ជនជាតិអ៊ីតាលី Atonio Conte និងរក្សាបាន Clean-Sheet (មិនរបូតគ្រាប់បាល់) ផងដែរ ចាប់តាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ មក ទោះលេងក្នុង និងក្រៅទឹកដីក្តី៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង