ព័ត៌មានកំសាន្ត ៖ តារាចម្រៀងប៉ាគីស្ថានម្នាក់ រងនូវព្យុះភ្លៀងនៃការកោតសរសើរជាខ្លាំង ក្រោយ ពីតារាចម្រៀងប្រុសរូបនេះ បញ្ជាឲ្យផ្អាកការប្រគុំតន្រ្តីទាំងពាក់កណ្តាលទី ដើម្បីជួយក្មេងស្រីម្នាក់ ដែលរងនូវការរំលោភបំពានផ្លូវភេទ (បៀតបៀនកេរ្តិ៍ខ្មាស់) ។ 

/

/

វីដេអូនៃការជួយសង្គ្រោះ ខណៈមានការរំលោភបំពានផ្លូវភេទ ស្របពេលដែលមានការបញ្ជាឲ្យ មានការផ្អាកការប្រគុំតន្រ្តីទាំងពាក់កណ្តាលទីពីសំណាក់តារាចម្រៀងប្រុស Atif Aslam នៅទីក្រុង Karachi កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ ត្រូវបានចែករំលែក រាប់ពាន់ដង (Thousands Times of Sharing) ។ តារាចម្រៀងប៉ុបរូបនេះ ធ្លោយសម្តីទៅក្រុមបុរសដែលបានបំពានកេរ្តិ៍ខ្មាស់ នារីរងគ្រោះថា ៖ តើលោកមិនដែលបានឃើញស្រ្តីភេទឬ? នាងអាចជាប្អូនស្រីអ្នក ឬក៏ម្តាយអ្នក ក៏ថាបាន ។ 

យោងតាមប្រភពសារព័ត៌មានក្នុងស្រុក ពីប្រទេសប៉ាគីស្ថានឲ្យដឹងថា មានមនុស្សយ៉ាងច្រើនកុះ ករបានចួលរួមការប្រគុំតន្រ្តីលើកនេះ ខណៈស្រីៗមួយចំនួន រងគ្រោះដោយសារតែការរំលោភ បំពានកេរ្តិ៍ខ្មាស់ ។ តារាចម្រៀងប្រុស លោក Atif Aslam ដែលជាតារាសម្តែងភាពយន្តដែរនោះ បានហៅសន្តិសុខភ្លាមៗ បន្ទាប់ពីសម្គាល់ថាមានការរំលោភបំពានផ្លូវភេទ។ វីដេអូ ចេញផ្សាយ នៅលើបណ្តាញទ្វីតធើ បង្ហាញច្បាស់ជាក់ស្តែងឲ្យដឹងថា សន្តិសុខ បានចាប់ទាញនារីរងគ្រោះ ពីក្រុមហ្វូងមនុស្ស ឲ្យឡើងលើឆាក ។ ពេលនោះហើយ ដែលមហាជន បានស្រែកសាទរដោយបន្លឺ ឈ្មោះតារាចម្រៀង Atif, Atif ។ ត្រឹមតែមួយរំពេច មិនថាវីដេអូនោះទេ សូម្បីតែសម្តីកោតសរ សើរបានផ្ទុះឡើងយ៉ាងគំហុក នៅតាមបណ្តាញសង្គម ក្នុងប្រទេសប៉ាគីស្ថាន ៕

/

//

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី