iPad mini ជំនាន់ទី២ មានអេក្រង់ Retina ដែលគេសង្ឃឹមថា វានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍យប់នេះរបស់ Apple ប្រហែលជា អាចនឹងត្រូវបាន Apple បំពាក់នូវបណ្តាបច្ចេកវិទ្យាថ្មីៗបំផុតចូលដែរ ដែលក្នុងនោះក៏មាន Touch ID ផងដែរ។

/

បើសិនរូបនេះ ជារូបភាពពិត នោះព័ត៌មានចចាមអារាមកាលពីមុន ពិតជាត្រឹមត្រូវ ព្រោះiPad mini ជំនាន់ទី២ ក៏មានបំពាក់នូវ កម្មវិធី ស្គែនក្រយៅដៃ Touch ID ផងដែរ។

/

រូបភាព iPad mini 2 ពណ៌មាស លេចចេញនៅលើគេហទំព័រ NoWhereElse ជាគេហទំព័ររបស់បារាំង ដែលធ្លាប់បានបង្ហោះនូវរូបភាពត្រឹមត្រូវ (រូបភាពពិត) ជាច្រើនរបស់ iPhone 5S និង iPhone 5C។

/

ជាក់ស្តែង រឿងនេះបែរជាផ្ទុយទៅនឹងការប៉ាន់ស្មាន របស់បណ្តាអ្នកជំនាញខាងផ្នែកបច្ចេកវិទ្យាកាលពីពេលមុន ដោយពួកគេបានឲ្យដឹងថា បច្ចេកវិទ្យាថ្មី Touch ID និងសំបកពណ៌មាស គឺត្រូវបានផលិតឡើងមានកំណត់ ពោលសម្រាប់ពេលបច្ចុប្បន្ន សម្រាប់តែ iPhone5S ប៉ុណ្ណោះ។

/

បណ្តាទីតាំងបំពាក់កាមេរ៉ា និងប៊ូតុងរឹងផ្សេងៗទៀត នៅលើ iPad mini 2 គឺមិនខុសប្លែកពីiPad mini ជំនាន់មុនទេ។

/

បើតាមព័ត៌មានចចាមអារាម iPad mini 2 នឹងមានអេក្រង់ Retina ហើយទំហំខ្នាតប្រវែងវារាងធំ និងក្រាស់ជាងមុនបន្តិច បើប្រៀបធៀបនឹងជំនាន់មុន។

/

ម៉ូដែលនេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍របស់ Appleនៅយប់រំលងអាធ្រាត្រនេះ (ម៉ោង ០ ថ្ងៃទី ២៣ ខែ តុលា, ម៉ោងនៅកម្ពុជា) រួមជាមួយiPad ជំនាន់ទី៥ ផងដែរ៕

/

/

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Facebook ប្រាប់ពីមូលហេតុដែលធ្វើឲ្យគាំង គេហទំព័រ កាលពីយប់ទី២១ ម្សិលមិញ- ប្រជាពលរដ្ឋវាយទ្រមខ្លួន បន្ទាប់ពីឆក់ខ្សែ ក មិនបានសម្រេច (មានវីដេអូ)- មនុស្ស ២១ នាក់ ដុតខ្លួនឯង ដើម្បីរ៉ៃអង្គាសប្រាក់ ជួយអ្នកក្រីក្រ (មានវីដេអូ)- ថ្ងៃនេះ នឹងមានព្រឹត្តិការណ៍ បង្ហាញផលិតផលថ្មីៗ ធំពីរផ្សេងគ្នា (Nokia & Apple)- Nokia អាចនឹងបង្ហាញឧបករណ៍ស្តាប់តន្រ្តី Guru ដ៏តូច នៅព្រឹត្តិការណ៍ នារសៀលនេះ

ប្រែសម្រួល៖ សិលាប្រភព៖ zing