ប្រធានវិស្វករនៃគំរោង (AOSP), Jean-Baptiste Queru ទើបធ្វើសេចក្តីប្រកាសដោយអនុញ្ញាតឲ្យដោនឡូត Free នូវកូដនៃប្រព័ន្ធប្រតិបត្តិការថ្មីបំផុតរបស់ Google។
Google ទើបតែប្រកាសបើកទូលាយជាផ្លូវការនូវកូដរបស់ Android 4.1 នៅលើគេហទំព័រ Android Open Source Project (AOSP) ដើម្បីឲ្យអ្នកគ្រប់គ្នាអាចដោនឡូត ស្រាវជ្រាវ ហើយទន្ទឹមនឹងនោះអាចបង្កើតនូវ ROM version ដើម្បីប្រើប្រាស់នៅលើឧបករណ៍ Android ។
ថ្នាក់ដឹកនាំបច្ចេកវិទ្យារបស់ AOSP លោក Jean-Baptiste Queru បានឲ្យដឹងថាក្រុមហ៊ុនក៏បានបញ្ចេញលក់នូវ កូដផ្តាច់មុខសំរាប់ Nexus 7 និងGalaxy Nexusផងដែរ។ បន្ទាប់មកនឹងដល់វេន Nexus S និង Motorola Xoom។ ចំណែក ROM Full version នោះនឹងបញ្ចេញនៅពាក់កណ្តាលខែនេះ នេះបើតាមពាក្យសន្យាកាលពីមុនរបស់ Google។

Build number របស់កូដនេះគឺ android-4.1.1_r1 ខ្ពស់ជាងបន្តិចបើប្រៀបជាមួយ version របស់ developer preview 4.1 នៅឯ Google I/O 2012។ សង្ឃឹមថាពួកយើងនឹងឆាប់បានឃើញនូវ ROM AOSP ដើម្បីដកបទពិសោធន៏នូវកម្មវិធីថ្មីៗនៅលើ Android 4.1 ជាមួយឧបករណ៍មកពីក្រុមហ៊ុនផលិតផ្សេងៗគ្នា៕
Clip ប្រៀបធៀបល្បឿនរបស់ Android 4.1 Jelly Bean និង Android 4.0 Ice Cream Sandwich
ដោយ៖ សិលាប្រភព៖ MN, Zing & TTE