ខ្សែភាពយន្តរឿង The Amazing SpiderMan ដ៏ល្បីល្បាញនឹងត្រូវបាននាំមកជូនលោកអ្នកទស្សនានាថ្ងៃទី ៧ កក្កដានេះ។
ក្រុមហ៊ុន Westec Media Limited សហការណ៍ជាមួយនឹងរោងភាពយន្តរោងលេជេន និងក្រុមហ៊ុនភេសជ្ជៈ Coca Cola, Camnews និង Phnom Penh Post មានកម្មវិធីពិសេសក្នុងការបញ្ចាំងរឿង The Amazing SpiderMan ជាលក្ខណៈ Premiere ដោយមានការលក់សំបុត្រហើយរាល់ប្រាក់ដែលបានមកពីការលក់សំបុត្រនឹងត្រូវបានបរិច្ចាកទៅអង្កការ Cambodian Children's Funds (CCF) និង Asia's Hope Center ក្នុងគោលបំណងលើកស្ទួយការជួយដល់កុមារកំព្រានៅកម្ពុជា។
ខ្សែភាពយន្តនេះនឹងត្រូវបានបញ្ចាំងជាលក្ខណៈ Premiere ដែលបញ្ចាំងក្នុងសាលតែមួយគត់ នៅរោងភាពយន្ត លេជេន ដែលមានទីតាំងនៅផ្សារទំនើប CityMall ជាន់ទី ៣ នាម៉ោង ៧ យប់ថ្ងៃសៅរ៍ទី ៧ កក្កដា ២០១២ ខាងមុខនេះ។តម្លៃសំបុត្ររួមមាន៖- ១០ ដុល្លាសម្រាប់កៅអីធម្មតា (ថែមជូនភេសជ្ជៈ Coca Cola ១ កែវ)- ១៥ ដុល្លាសម្រាប់កៅអី VIP (ថែមជូនភេសជ្ជៈ Coca Cola ១ កែវ)- ៣៥ ដុល្លាសម្រាប់សាឡុងលក្ខណៈគ្រួសារ (ថែមជូនភេសជ្ជៈ Coca Cola ៤ កែវ)សម្រាប់ពត៌មានបន្ថែម និងទាក់ទងកក់សំបុត្រសូមមេត្តាទាក់ទងទៅកាន់៖- Ms. Bun Chan Dararath ទូរសព្ទលេខ ០១៥ ៧០៦ ៦១១, e-mail: dararath@westecmedia.com- Ms. Soremie ទូរសព្ទលេខ ០១៦ ២៦៦ ០០៦, e-mail: soremie@westecmedia.comសូមមេត្តាកក់សំបុត្រអោយបានមុនថ្ងៃទី ៧ កក្កដា ព្រោះកន្លែងអង្គុយមានកំណត់។ការចំណាយរបស់អស់លោកអ្នកគឺមិនមែនគ្មានប្រយោជន៍នោះទេ អ្នកបានទទួលការចូលទស្សនាខ្សែភាពយន្តក៏ដូចជាបានចូលរួមជាចំណែកមួយក្នុងការជួយដល់ក្មេងកំព្រាផងដែរ ចូលរួមទាំងអស់គ្នាដើម្បីស្នាមញញឹមរបស់កុមារទាំងនោះ៕
ដោយ៖ នីតា