សប្បុរសធម៌ ៖ ខ្ញុំបាទ ទឹម សុភី ជាជនពិការ(តឹងសរសៃពិបាកក្នុងការបំលាស់ទី) សូមអរគុណនូវការរិះគន់ទាំងឡាយតាមហ្វេសប៊ុក និងតាមរយៈទូរសព្ទជាដើមថា“ខ្ញុំជាមនុស្សចេះតែដើរសុំទានគេ”។ ចង់ជម្រាបថា” ខ្ញុំសុំទានគេមែន ប៉ុន្តែសុំតែពេលណាដែលខ្ញុំទាល់ទេ(មិនមែនសុំជាអាជីពទេ) ព្រោះពេលនេះខ្ញុំគ្មានការងារធ្វើសម្រាប់ចិញ្ចឹមខ្លួនឯងរស់ឡើយ គឺខ្ញុំមានតែការងារស្ម័គ្រចិត្ត(បានប្រាក់ឧបត្ថម្ភតិចតួច)ប៉ុណ្ណោះ។អាស្រ័យហេតុនេះ សូមអំពាវនាវដល់ប្រិយមិត្តទាំងអស់ ដែលមានការងារអាចឲ្យខ្ញុំធ្វើបាននៅរាជធានី ពីថ្ងៃចន្ទ ដល់សុក្រ(ខាងការិយាល័យ ផ្នែករដ្ឋបាល, បញ្ចូលទិន្នន័យជាដើម...) សូមផ្តល់ឱកាសឲ្យខ្ញុំផង។ សម្រាប់ព័ត៌មានលំអិត៖ ទូរសព្ទ ០៧៨ ៥៤ ៦២ ៥៥, អ៊ីមែល timsophy66@yahoo.com
Credit to : Tim Sophy