អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ទើបបានធ្វើការបដិសេធ នូវការអំពាវនាវ ឱ្យចូលរួមលេង Ice Bucket Challenge ដែលជាល្បែងលក្ខណៈមនុស្សធម៌មួយ ពីអ្នកសំដែងដ៏ល្បីឈ្មោះម្នាក់ នៅអាមេរិក។

width=449

ប្រធានាធិបតីរុស្ស៊ី លោក Putin

Dmitry Peskov ដែលជាអ្នកនាំពាក្យរបស់លោក Putin ឱ្យដឹងថា លោកប្រធានាធិបតីរុស្ស៊ី ប្រហែលជាមិនបានដឹងអំពីភ្នាល់នេះ ហើយលោកក៏មានកិច្ចការសំខាន់ជាងនេះ ដើម្បីពិចារណា។ ទំព័រសារព័រមាន Lenta ដកស្រង់សំដីរបស់ លោក Dmitry Peskov ថ្លែងថា ៖ “យើងខ្ញុំមានកិច្ចការជាអទិភាពផ្សេងទៀត ដែលត្រូវធ្វើ”។

គួររំលឹកថា មុននេះ Vin Diesel តារាភាពយន្ដល្បីឈ្មោះ នៅអាមេរិក ក៏បានបង្ហោះវីដេអូមួយបង្ហាញអំពីសកម្មភាពចាក់ទឹកកកលើក្បាល ហើយក៏បានអំពាវនាវភ្នាល់ចំពោះលោក Putin តារាសំដែងស្រី នាង Angelina Jolie រួមនឹងជំទាវ Michelle Obama ឱ្យធ្វើសកម្មភាពដូចខ្លួន ក្នុងអំឡុងពេល ២៤ម៉ោងបន្ទាប់។

width=433

តារា​សំដែងអាមេរិក ល្បី​ឈ្មោះ លោក Vin Diesel

តារាសំដែង Vin Diesel ចូលរួមក្នុងកម្មវិធី Ice Bucket Challenge នេះ ក្នុងបំណងលើកកំពស់ការយល់ដឹងអំពី ALS ដែលជាជម្ងឺមួយ បណ្ដាលឱ្យកោសិកាសរសៃប្រសាទរបស់មនុស្សមានបញ្ហា នាំឱ្យកើតជម្ងឺខ្វិន ឬស្លាប់មួយចំហៀងខ្លួន។

យោងតាមលក្ខណ្ឌផ្លូវការនៃល្បែងនេះ អ្នកដែលមិនទទួលយកការភ្នាល់ (មិនធ្វើតាមការអំពាវនាវរបស់អ្នកដែលបានធ្វើមុន) គឺត្រូវផ្ដល់វិភាគទាន ១០០ដុល្លារអាមេរិក ទៅឱ្យមូលនិធិមនុស្សធម៌ Pete Frates ។ មូលនិធិនេះ ត្រូវបានគេហៅទៅតាមឈ្មោះរបស់អតីតកីឡាករ baseball ម្នាក់ ដែលធ្លាប់ត្រូវបានគេរកឃើញថា មានជម្ងឺ ALS កាលពីគាត់មានអាយុ ២៧ឆ្នាំ។

/

គួររំលឹកដែរថា ប្រធានាធិបតីអាមេរិក លោក Barack Obama ក៏មិនបានធ្វើតាមការភ្នាល់នេះ ហើយបានផ្ដល់ប្រាក់វិភាគទានដល់មូលនិធិ។ ក្នុងចំណោម បុគ្គលល្បីឈ្មោះ ដែលបានទទួលយក និងធ្វើបានសម្រេចនូវការភ្នាល់បែបមនុស្សធម៌នេះ ក៏មានឈ្មោះ លោក Mark Zuckerberg, Bill Gates, Steven Spielberg និង Lady Gaga , Tiger Woods និង Rory Mcllroy ។ល។

ខាង​ក្រោម​នេះ គឺ​ជា​សកម្ម​ភាព​ចាក់​ទឹកកក​លើ​ក្បាល របស់​តារា​សំដែង Vin Diesel

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Boston/YouTube