ព័ត៌មានអន្តរជាតិ ៖​ សម្រាប់ឆ្នាំ ២០១៥ នេះ Forbes បានចេញផ្សាយ  បញ្ជីរាយនាមផ្លូវ ការហើយ ស្តីអំពី បុគ្គលដែលមានឥទ្ធិពលខ្លាំងបំផុតលើសកលលោកឆ្នាំ ២០១៥ ។   មុននឹងសម្រេចបាននូវ បញ្ជីផ្លូវការ រាយនាម បុគ្គលដែលមានឥទ្ធិពលខ្លាំងបំផុតលើលោក គេហទំព័រ Forbes បានធ្វើការ វិនិច្ឆ័យយ៉ាងល្អិតល្អន់ ទៅលើលក្ខណៈវិនិច្ឆ័យ ៤ យ៉ាង ក្នុងនោះរួម មាន  ដូចជា ៖ ១.បុគ្គលដែល មានឥទ្ធិពលខ្លាំងទៅលើមនុស្សរាប់លាននាក់ ២.របាយការណ៍ហរិញ្ញវត្ថុផ្ទាល់ខ្លួន បើធៀបទៅនឹង GDP របស់ប្រទេស ៣.បុគ្គលដែលមានឥទ្ធិពលទៅច្រើនតំបន់ និងទី ៤.ភាពជោគជ័យទៅលើការ ងារជាក់ស្តែង ឆ្លើយតបទៅនឹងឥទ្ធិពលរបស់ខ្លួន ។

/

ជាលទ្ធផល Forbes បានរកឃើញ Top 10   បុគ្គល  មា នឥទ្ធិពលខ្លាំង បំផុត លើលោក ប្រចាំ ឆ្នាំ ២០១៥ ក្នុងនោះលោក Vladimir Putin បានឈរនៅលំដាប់លេខរៀងទី១បុគ្គលដែលមានឥទ្ធិពល ខ្លាំងបំផុតលើលោក ខណៈអធិការបតី  អាល្លឺម៉ង់  លោកស្រី Angela Merkel ឈរនៅលំដាប់លេខ រៀងទី ២ ដោយឡែក តែ លោក ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់អូបាម៉ាជាប់ចំណាត់ លេខរៀងទី ៣ បន្ទាប់ពី លោកស្រី អធិការបតីអាល្លឺម៉ង់  Angela Merkel និង លោកប្រធានាធិបតី ប្រទេសរុស្ស៊ី លោក Vladimir Putin ។ គួររំឮកថា លោកប្រធានាធិបតី ប្រទេសរុស្ស៊ី លោក Vlad - imir Putin  រយៈពេល ៣ ឆ្នាំជាប់ៗគ្នា លោកជាប់ឈ្មោះជាបុគ្គលដែលមានឥទ្ធិពលខ្លាំងបំផុត លើ សកលលោក ៕

/

Top 10 The World Most Powerful People 2015

/

* បញ្ជាក់ ​៖ សម្រាប់បញ្ជីរាយនាម បុគ្គលល្បីៗលើលោក ឆ្នាំ ២០១៥ សូមចុចនៅទីនេះ ។

ប្រែសម្រួល ៖ កុសល

ប្រភព ៖ Forbes និង អ័រតេ