ណាសា៖ តាមការអោយដឹងពីក្រុមអ្នកស្រាវជ្រាវ នៃអង្គការណាសា កាលពីពេលថ្មីៗនេះថាសកម្មភាពរុករក ក្នុងភពព្រះអង្គគារនៅតែកើតឡើង ពោលគឺ ក្នុងគោលបំណងទទួលបានពត៌មានកាន់តែលំអិត ស្ដីអំពីដែនភពផែនដីទីពីរនេះ ដើម្បីជាការជំរុញឈានទៅរកការបញ្ជូនមនុស្ស ទៅរស់នៅទីនោះ។

ក្រុមអង្គការនេះ បានបង្ហើបថា បេសកម្មថ្មីមួយទៀត គឺការដាក់ម៉ាស៊ីនយន្ដ ដែលមានកាមេរ៉ាយ៉ាងធំ អាចចាប់យកនូវបាតុភូតទាំងឡាយ ដែលកើតមានឡើងក្នុងភពមួយនេះ ពោលគឺអោយកាន់តែច្បាស់ នូវរាល់វត្ថុទាំងអស់ ដែលមាននៅលើភពនេះតែម្ដង។


ក្រុមអង្គការ ដែលមានទីតាំងនៅសហរដ្ឋអាមេរិក ក៏បានសង្កត់ធ្ងន់ដែរថា ការបន្ថែមនូវម៉ាស៊ីនដែលមានកង់ប្រាំមួយ ដ៏ទំនើបមួយនេះ គឺត្រូវចំណាយថវិការដល់ទៅ ៨០០លានដុល្លារ និង១កោដិដុល្លារថែមទៀតឯណ្ណោះ សម្រាប់កម្លាំងពលកម្មមនុស្ស៕
ដោយ៖ ណារិន្ទប្រភព៖ dailymail