អង្គការមនុស្សធម៌មួយរបស់ប្រទេសស៊ុយអែត បានស្នើឱ្យ NASA ពិចារណាទៅលើការនាំយកស្រោមអនាម័យទៅកាន់អវកាសដើម្បីឱ្យមនុស្សភពផ្កាយអាចប្រើប្រាស់វាពេលមកកាន់ផែនដី។

/

សមាគមអប់រំផ្លូវភេទប្រទេសស៊ុយអែត (RFSU) យល់ថា ទីភ្នាក់ងារអវកាសអាមេរិក (NASA) គួរតែនាំយកស្រោមអនាម័យទៅកាន់អវកាសដើម្បីឱ្យមនុស្សភពផ្កាយបានដឹងអំពីសារសំខាន់របស់វា ចំពោះការរស់នៅលើផែនដី នេះបើតាមទំព័រ International Business Times ចុះផ្សាយកាលពីថ្ងៃទី ២៩កញ្ញា។

RFSU បានផ្ញើសារជាវីដេអូទៅកាន់ NASA កាលពីថ្ងៃទី ២៦កញ្ញាដែលជាថ្ងៃការពារកំណើតពិភពលោក ថា “សូស្ដី NASA យើងខ្ញុំដឹងថា អស់លោក ពេលខ្លះបាននាំយកវត្ថុខ្លះឡើងទៅកាន់អវកាស ដើម្បីឱ្យមនុស្សភពផ្កាយបានដឹងអំពីជីវភាពនៅលើផែនដី។ ប៉ុន្តែ បើតាមយើងខ្ញុំ អស់លោកបានភ្លេចប្រកាសឱ្យពួកគេដឹងអំពីវត្ថុសំខាន់មួយ។ នោះគឺស្រោមអនាម័យ”។

បើតាម RFSU មនុស្សភពផ្កាយគួរតែមានស្រោមអនាម័យ ដើម្បីប្រើប្រាស់ពេលមកលេងផែនដី។ អង្គការមនុស្សធម៌នេះសង្កត់ធ្ងន់ថា ស្ដ្រីប្រមាណជា ៣០០.០០០ បានបាត់បង់ជីវិតជារៀងរាល់ឆ្នាំ ដោយសារតែមានបញ្ហាទាក់ទឹននឹងការមានផ្ទៃពោះ ក្នុងនោះមាន ការរំលូតកូនគ្មានសុវត្ថិភាព និងការឆ្លងទន្លេ។ ក្រោយពីនេះ ក៏មានមនុស្ស១លាននាក់ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជីវិតអេដស៍។

RFSU បន្តថា “ស្រោមអនាម័យ ស្ដែងចេញនូវប្រការជាច្រើនអំពីមនុស្ស។ វត្ថុតូចមួយនេះ មានរូបរាងសាមញ្ញ ប៉ុន្តែ វាមានតួនាទីសំខាន់ក្នុងការជួយដល់មនុស្សគ្រប់គ្នា ក្នុងការសម្រេចចិត្តទៅលើជីវភាពរបស់ពួកគេ។ វាជួយទប់ស្កាត់មេរោគអេដស៍ និងជម្ងឺឆ្លងតាមរយៈការរួមភេទ។ ស្រោមអនាម័យក៏ដូចទៅនឹងវិធីការពារកំណើតដទៃ វានាំមកនូវសិទ្ធិសម្រេចចិត្តថា ពេលណាត្រូវមានកូន”៕

ប្រែសម្រួល ៖ បុត្រាប្រភព ៖ RT