ខ្សែភាពយន្តដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន នៅក្នុងខែកក្កដានេះ គឺរឿង The Amazing Spider Man កំពុងបានក្លាយជាប្រភពគំរូម៉ូដមួយរបស់បណ្តាអ្នករចនាម៉ូដទៅលើផលិតផលក្នុងក្តីស្រមៃរបស់ពួកគេ ដែលក្នុងនោះក៏មាន iPhone ជើងប្រាំ ផងដែរ។
អ្នកជំនាញ Federico Ciccarese បានណែនាំនូវ concept iPhone 5 Spider រឺហៅម៉្យាងទៀតថា iSpider ដែលអ្នកប្រើប្រាស់មិនចាំបាច់កាន់ទូរស័ព្ទនៅនឹងដៃឡើយ ព្រោះទូរស័ព្ទនេះមានជើងប្រាំអាចក្តោបយ៉ាងណែននៅនឹងបាតដៃយើងតែម្តង។

Concept iPhone 5 Spider រឺ iSpider
Smartphone នេះមានរាងយ៉ាងស្តើង អេក្រង់រាងកោង និងតូចជាងបន្តិចបើប្រៀបធៀបទៅនឹង iPhone 4S មានកម្មវិធីគ្រប់គ្រាន់របស់ iOS តែមិនមានប៊ូតុង Home ទេ៕
ដោយ៖ សិលាប្រភព៖ VE