ទស្សនាវត្តី Korea Times បាននាំយកសំដីពីជនមិនបង្ហាញឈ្មោះម្នាក់ ដែលធ្វើការនៅ Samsungបាននិយាយថា ក្រុមហ៊ុនមានគំរោងបង្ហាញខ្លួន Galaxy S IV នៅដើមឆ្នាំ 2013។ Samsung ចង់ធ្វើការបង្ហាញណែនាំនូវ Version Galaxy S ជំនាន់ក្រោយរបស់ខ្លួននៅពិព័រណ៍ Mobile World Congress ដែលនឹងប្រារព្ធនៅខែកុម្ភះ ឆ្នាំក្រោយ។ បន្ទាប់មក Smartphone នេះនឹងដាក់លក់នៅខែមីនា ឆ្នាំ2013។
 
Samsung កំពុងតែអន្ទះសារក្នុងការបង្ហាញណែនាំផលិតផលHot បន្ទាប់ Galaxy S III ដែលកំពុងតែទទួលជោគជ័យលើទីផ្សារពាណិជ្ជកម្ម ដែលជាផលិតផលបានបំបែកឯក្តកម្មដោយលក់ដាច់អស់ 20 លានគ្រឿងក្រោយរយះពេល 100 ថ្ងៃដំបូង។ ប្រភពចចាមអារាមបានឲ្យដឹងថា Galaxy S IV នឹងបំពាក់អេក្រង់ OLED ទំហំ 5 inch, CPU Quad-Core Exynos នឹងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការថ្មីបំផុតរបស់ Android ។
/
រូបភាពច្នៃប្រឌិតមួយរបស់ Samsung Galaxy S IV
ព័ត៌មាន Samsung រៀបចំដាក់បង្ហាញ Galaxy S IV បានលេចចេញតែ 3ថ្ងៃក្រោយពេល iPhone 5បង្ហាញខ្លួនជាផ្លូវការ។ ក្រុមហ៊ុនមានមហិច្ឆិតាថាឈ្មោះ Galaxy S IV នឹងធ្វើឲ្យរញ្ជួយយ៉ាងខ្លាំងដល់iPhone 5 ក្នុងការអូសទាញអតិថិជនមកខាង Samsung ។ ទោះជាក្រុមហ៊ុនមិនបានបញ្ជាក់ឲ្យច្បាស់ព័ត៌មានលំអិតពី Hardware ប៉ុន្តែយើងអាចកំណត់បានថា Galaxy S IV នឹងក្លាយជាស្មាតហ្វូនខ្លាំងបំផុតរបស់ Samsung នៅពាក់កណ្តាលឆ្នាំដំបូង 2013 ៕
 
ដោយ៖ សិលាប្រភព៖ K14