ក្រុមហ៊ុនផលិតកាតាបស្ពាយ(Bag) និងសាក់ដូ(Backpack) Timbuk2 ទើបតែសំរេចនូវការសហការគ្នាជាមួយក្រុមហ៊ុនផលិតឧបករណ៍សាកថ្ម Joey Energy ណែនាំនូវកាបូបស្ពាយពីរប្រភេទដែលមានស្រាប់នូវឧបករណ៍សាកថ្មទូរស័ព្ទក្នុងនោះ។
Power Cummute គឺជាកាតាបស្ពាយចំហៀង ចំណែក Power Q ជាសាក់ដូស្ពាយក្រោយខ្នង ដែលកាបូបទាំងពីរនេះសុទ្ធតែបំពាក់ឧបករណ៍សាកថ្មទូរស័ព្ទរបស់ Joey Energy ក្នុងនោះជាស្រេច។ទាំងថ្ម និងដុំសាកនេះត្រូវបាន Timbuk2 ដាក់នៅក្នុងស្រោមបិទជិតមិនជ្រាបទឹកមួយក្នុងកាតាប និងសាក់ដូ ដែលអ្នកប្រើប្រាស់អាចភ្ជាប់(Connect)រវាងទូរស័ព្ទ និងដុំសាកតាមរយះ USB។ តាមអ្នកផលិតថ្មរបស់ដុំសាកនេះមានថាមពលអាចសាកថ្មទូរស័ព្ទពេញបានពីរគ្រឿង មុននឹងត្រូវសាកថ្មដុំសាករបស់កាបូបនេះម្តង។

កាតាបស្ពាយអាចសាកថ្មទូរស័ព្ទ
Timbuk2 នឹងចាប់ផ្តើមដាក់លក់កាបូបស្ពាយទាំងពីរប្រភេទនេះនៅខែតុលាឆ្នាំនេះ នៅក្នុង WebsiteOnline ដែលមានពណ៌ខ្មៅ ប្រផេះ និងខៀវក្នុងតំលៃ 199USD សំរាប់កាបូបមួយ។ ព័ត៌មានលំអិតបន្ថែម អ្នកអាចចូលទស្សនាក្នុងគេហទំព័រ www.timbuk2.com ៕
ដោយ៖ សិលាប្រភព៖ tte