ក្រោយពីរយះពេលពីរខែបន្តបន្ទាប់គ្នា បញ្ចេញលក់តែបណ្តាម៉ូដែលតំលៃថោក ខែនេះនៅលើទីផ្សារ យើងឃើញមានបន្ថែមនូវផលិតផលថ្មីៗគួរឲ្យចាប់អារម្មណ៍មួយចំនួនបង្ហាញខ្លួន។ តួ-យ៉ាងគំរូដែលលេចធ្លោជាងគេគឺ XPS 13 ជាមួយអេក្រង់កំរិតពន្លឺ Full HD ដែលទើបតែបានបង្ហាញខ្លួននៅអាមេរិច កាលពីខែមុន។

ខាងក្រោមនេះ គឺជាបណ្តា Laptop ដែលមានការចាប់អារម្មណ៍ច្រើនជាងគេ នៅក្នុងខែមីនានេះ។សូមតាមដានអាន ដូចខាងក្រោម៖

Dell XPS 13 អេក្រង់ Full HD

/

Laptop ultrabook ស៊េរីខ្ពស់បំផុតរបស់ Dell បានបន្ថែមនូវជម្រើសថ្មី ប្រភេទអេក្រង់ Full HD ដែលបានបង្ហាញខ្លួនកាលពីខែមុននៅអាមេរិច។ វាលេចធ្លោជាមួយនឹងសំបក អាលុយមីញ៉ូមដ៏រឹងមាំ និងមានរូបរាងស្តើង កម្រាស់តែ 1,7 cm និងទម្ងន់ 1,3 kg។

XPS 13 L322x ត្រូវបានបំពាក់នូវអេក្រង់ទំហំ 13,3 inch, CPU Intel Core i7-3537U ល្បឿន 2 GHz, RAM 8 GB, Hard Drive SSD 256 GB និង chip ក្រាហ្វិច Intel HD Graphics 4000។ ថ្មរបស់វាប្រើបានរយះពេល 9 ម៉ោង។

Asus S550CA-CJ1014H

/

គំរូ ultrabook ថ្មីរបស់ Asus សំរាប់បំពេញតម្រូវការដល់អ្នកដែលចង់ប្រើ Laptop មួយដែលមានអេក្រង់ធំ តែមានទម្ងន់ស្រាល និងស្តើង ងាយស្រួលយកតាមខ្លួន។​ វាមានអេក្រង់ទំហំ 15,6 inchប៉ុន្តែមានទម្ងន់តែ 2,1 kg ដែលស្មើនឹងម៉ូដែល 14 inch ធម្មតា និងមានកម្រាស់ 21 mm។

Asus S550CA-CJ1014H បំពាក់នូវ CPU Intel Core i5-3317U ល្បឿន 1,7 GHz, RAM 4 GB,Hard Drive SSD 24 GB និង 500 GB HDD, chip ក្រាហ្វិច Intel HD Graphics 4000។ ថ្មរបស់វាអាចប្រើបានរយះពេល 4,5 tម៉ោង។

Acer Aspire V3-571G

/

មិនបានបញ្ចេញលក់នៅលើទីផ្សារស៊េរី ultrabook នៅក្នុងខែនេះ ប៉ុន្តែ Laptop V3 ថ្មីរបស់ Acerបានធ្វើឲ្យមានការចាប់អារម្មណ៍ជាមួយនឹងរូបសណ្ឋានខ្លាំង ដូចជា CPU Intel Core i7-3630QMល្បឿន 2,4 GHz, RAM 8GB, Hard Drive 1 TB, card ក្រាហ្វិច Nvidia GeForce GT 730M ទំហំ2 GB VRAM។

វាបានបំពាក់នូវអេក្រង់ទំហំ 15,6 inch កំរិតពន្លឺ HD 1.366 x 768 pixel, Optical Drive DVD, ថ្ម 6 cell ដែលអាចប្រើបានរយះពេល 4,5 ម៉ោង។ ផលិតផលនេះ មានទម្ងន់ 2,6 kg និងមានកម្រាស់ 2,5 cm៕

ដោយ៖ សិលាប្រភព៖ VE