iPhone 5 ទើបតែបំបែកឯក្តកម្មថ្មី ដោយលក់បាន 5លានគ្រឿងតែក្នុងរយះពេល 3ថ្ងៃក្រោយការបញ្ចេញលក់។ ជាក់ស្តែងរឿងនេះហាក់ដូចជាមិនមានន័យអ្វីឡើយ ដោយស្មាតហ្វូនដែលល្អបំផុត តាំងពីដើមរហូតដល់បច្ចុប្បន្នរបស់ Apple ត្រូវបានអតិថិជនជាច្រើនមានការខកចិត្ត និងរអ៊ូរទាំយ៉ាងខ្លាំងផងដែរ។

ខាងក្រោមនេះ គឺជាបណ្តាភាពអវិជ្ជមានមួយចំនួនដែលបានកើតមានលើ iPhone 5 បើគិតមកត្រឹមថ្ងៃនេះ។ សូមតាមដានដូចខាងក្រោម៖

បញ្ហាក្នុងការភ្ជាប់ Wi-Fi

/

តាមពិត នេះមិនមែនជាកំហុសរបស់ iPhone 5 ទេ គឺបណ្តាលមកពីប្រព័ន្ធប្រតិបត្តិការ iOS 6។មនុស្សជាច្រើននាក់បានស្រែករអ៊ូរទាំ ដោយសារតែ iPhone 5 របស់ពួកគេមិនអាចភ្ជាប់ Wifi បាន។ បញ្ហានេះបានកើតឡើងនៅលើ iPhone 5 ជាច្រើនគ្រឿង ហើយក៏កើតមានលើ iPhone ជំនាន់មុនៗផងដែរ នៅពេលដំឡើង iOS 6។

ជាសំណាងល្អដែរ បញ្ហានេះវានឹងបាត់ទៅវិញ នៅពេលដែលអ្នកប្រើប្រាស់ reset ហើយភា្ជប់ជាថ្មី ជាច្រើនដងនោះ។

អេក្រង់លេចចេញពណ៌លឿង

/

នេះគឺជាបញ្ហាមួយដែលបានកើតលើ iPhone ជាច្រើនជំនាន់មកហើយ។ បញ្ហានេះតែងតែកើតមានលើ iPhone ដែលដាក់ចេញលក់នៅដំណាក់កាលទីមួយ (ចេញលក់ដំបូងគេ)។

លឺសំលេងឃ្លុកៗ

មនុស្សមួយចំនួនបានរអ៊ូរទាំនៅក្នុង Forum របស់ Apple, ដោយពួកគេបានឲ្យដឹងថា iPhone 5 លឺសំលេងឃ្លុកៗ ដូចជាមានគ្រាប់ខ្ចៅណាមួយរបូតក្នុងតួទូរស័ព្ទ នៅពេលពួកគេក្រឡុកទូរស័ព្ទស្រាលៗ។ Apple បានឆ្លើយតបថា វាជាសំលេងធម្មតាមួយមកពីកាមេរ៉ានៃស្មាតហ្វូន។ អ្នកមួយចំនួនទៀតថា មកពីថ្មរលុង។

លេចចេញពន្លឺភ្លើងនៅគែមទូរស័ព្ទ

/

នេះគឺជាបញ្ហាមួយមិនដែលបានជួបឡើយ តាំងដើមមកដល់បច្ចុប្បន្ននេះ។ នៅពេលប្រើ iPhone 5ក្នុងលក្ខខណ្ឌយប់ងងឹត អ្នកប្រើប្រាស់មួយចំនួនបានឃើញស្មាតហ្វូនរបស់ពួកគេ មានលេចចេញនូវពន្លឺលើគែមខាងលើនៃទូរស័ព្ទ។ បញ្ហានេះកើតឡើងតែនៅលើ iPhone 5 ពណ៌ស។

ងាយនឹងមានស្នាមឆ្កូត និងរបកទឹកថ្នាំ

/

អតិថិជនដែលបានទិញ iPhone 5 មកប្រើប្រាស់ជាច្រើនកំពុងតែខឹងសម្បារយ៉ាងខ្លាំង នៅពេលដែល iPhone 5 របស់ពួកគេ ប្រើបន្តិចក៏មានស្នាមឆ្កូត និងរបកទឹកថ្នាំ។ ក្នុងនោះមានស្មាតហ្វូន iPhoen 5 មួយចំនួនរបកតាំងពីបើកប្រអប់ដំបូងមកម៉្លេះ។ ជាការឆ្លើយតបបញ្ហានេះ លោក PhilipSchiller, អនុប្រធានទទួលខុសត្រូវផ្នែកទីផ្សារទូទាំងពិភពលោករបស់ Apple បានឆ្លើយតបវិញថា iPhone 5 ងាយរបកទឹកថ្នាំដូច្នេះ វាជារឿងធម្មតាទៅវិញ

កម្មវិធីបង្ហាញផ្លូវ Apple Maps អន់

/

ថែមកម្មវិធីមួយទៀតដែលមិនទាន់ទទួលយកបាននៅលើ iOS 6, ដែលទទួលបាននូវការរិះគន់យ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់។ ក្រោយពីសាកល្បងប្រើប្រាស់កម្មវិធីបង្ហាញផ្លូវថ្មីរបស់ Apple នៅលើ iPhone 5 អ្នកប្រើប្រាស់មានតែពាក្យមួយម៉ាត់សំរាប់និយាយគឺ អន់។

Keyboard នៅលើអេក្រង់ iPhone 5 មានស្នាមឆ្នូត

/

តាម Phonearena បានឲ្យដឹងថា ប៊ូតុងសំរាប់វាយអក្សរនៅលើអេក្រង់របស់ iPhone 5 ស្រាប់តែមានស្នាមឆ្នូត។ បញ្ហានេះអាចបណ្តាលមកពី Software នៅក្នុង iPhone 5។

ខ្សែ Connector Lightning របស់ iPhone 5 មានបញ្ហា

/

ខ្សែភ្ជាប់ Lightning របស់ iPhone បានជួបនូវបញ្ហាជាប់ មិនអាចដករួចពីកុំព្យូទ័រ Laptop នៅពេលដែលគេរុកចូលជ្រៅ ក្នុងរន្ធ USB របស់កុំព្យូទ័រ Laptop។ នេះដោយសារតែក្បាល USB របស់ខ្សែ Lightning បានរចនាម៉ូដវែងពេក។ តាម Styleengine បានឲ្យដឹងថាមានករណីដូច្នេះជាច្រើន ត្រូវយកទាំង Laptop និងខ្សែ Lightning ទៅហាងរបស់ Apple ដើម្បីជួយដកយកខ្សែនេះចេញពីកុំព្យូទ័រ Laptop វិញ។

ខាងលើនេះ គឺព័ត៌មានអវិជ្ជមានមួយចំនួនដែលមាននៅលើ iPhone 5 ដើម្បីជាជំនួយដល់ប្រិយមិត្តដែលកំពុងមានបំណងចង់ទិញ iPhone 5 ក្នុងការគិតពិចារណាឲ្យកាន់តែច្បាស់ថែមទៀតមុននឹងសំរេចចិត្តទិញ ដើម្បីកុំឲ្យមានការស្តាយក្រោយ៕

ដោយ៖ សិលាប្រភព៖ Zng & VE