iPad ជំនាន់ទី 5 ត្រូវបានលេចលឺចចាមអារាមឲ្យដឹងថា វាមានរូបរាង ស្រាលជាងមុន ស្តើងជាងមុន និងផ្នែកនៃស៊ុមរបស់វា មានការរចនាម៉ូតស្រដៀងនឹង iPad mini។ រូបភាពពីរសន្លឹក ដែលបានមកពី blog Nowhereelse របស់ប្រទេសបារាំង បានបញ្ជាក់ពីព័ត៌មាននេះ។
តាមរយះរូបភាពពីរសន្លឹកនេះ បានឲ្យឃើញថា ផ្នែកគែមៗរបស់ iPad 5 ត្រូវបានពង្រួមតូចជាងមុនដែលធ្វើឲ្យ Tablet នឹងមានរូបរាងតូចជាងមុន។ បើសិនជារូបភាពទាំងពីរនេះ ពិតប្រាកដមែននោះច្បាស់ណាស់ថា Apple បានចាប់ផ្តើមដំណើរការផលិត iPad ជំនាន់បន្ទាប់ជាផ្លូវការហើយ។
យើងបានដឹងថា Nowhereelse ជាគេហទំព័រ blog មានស្នាដៃគួរឲ្យកត់សំគាល់មួយ ក្នុងការប្រមូលព័ត៌មានចចាមអារាម ដ៏ច្បាស់ការពីផលិតផល Apple៕


ដោយ៖ សិលាប្រភព៖ VReview