កាលពីប៉ុន្មានខែមុន ក្រុមការងារ កម្មវិធី ឡូយ៩ បានរៀបចំព្រឹត្តិការណ៍ធំមួយដែលបានប្រមូលផ្ដុំយុវជន យុវនារីខ្មែរ ជាច្រើនរូបដែលមកពីគ្រប់ខែត្រក្រុងមកចូលរួមក្នុងកម្មវិធី រាំដើម្បីបំបែកឯកទ្តកម្មពិភពលោក ដែលគេបាននាំគ្នារាំចង្វាក់ម៉ាឌីសុន ដែលមានយុវជន យុវនារីខ្មែររហូតដល់ជាង ១០០០ នាក់បានចួលរួម។ហើយកាលពីពេលថ្មីៗនេះលទ្ធផលបានចេញមកហើយ ដែលការរាំនេះត្រូវបានខាង GuinnessWorld Record ទទួលយកជាការរាំម៉ាឌីសុន ដ៏ធំបំផុតលើពិភពលោក ជាមួយនឹងចំនួនអ្នកចួលរួមរាំជាការស្ម័គ្រចិត្តចំនួន ៩២៩ នាក់ ហើយនេះជាលើកទី ១ ហើយដែលកម្ពុជា ទទួលបានឯកទ្តកម្មពិភពលោក។ ជឿឬមិនជឿសាកចុចត្រង់នេះមើលទៅដឹងហើយ៕


ដោយ៖ ម៉ូកា