កំពូលតារាចំរៀង Rap ដ៏ល្បីល្បាញរបស់ កូរ៉េខាងត្បូង លោក Psy បានបំបែក ឯតទគ្គកម្មពិភពលោក The Guinness  World Records តាមរយៈ បទ Gangnam Style  ដោយបាន យកឈ្នះទៅលើបទចំរៀង “Part Rock Anthem” របស់ LMFAO​ សម្រាប់បទចំរៀងដែលមានអ្នកចុចចូលចិត្ត (LIKE) ច្រើនជាងគេ នៅលើ គេហទំព័រ YouTueb ។

/

“Gangnam Style” ដែលជាកំពូលបទចំរៀងរបស់លោក Psy បច្ចុប្បន្នមានចំនួនអ្នកចុច LIKE រហូតដល់ទៅជាង ៤.៩១១.០៨៨ LIKE ដែលនេះជាចំនួន LIKE ច្រើនជាងគេបំផុតនៅលើពិភពលោក។

ប្រការខាងលើនេះ បានធ្វើអោយ “Gangnam Style” យកឈ្នះ លើបទចំរៀងល្បីៗនៅលើពិភពលោក ដែលមានដូចជាបទចម្រៀងរបស់ក្រុម LMFAO ដែលមានចំនួនអ្នក LIKE ១,៥៧៤,៩៦៣បទ “Baby” របស់ Justin Bieber ដែលមានចំនួនអ្នក  LIKE ១,៣២៧,១៤៧ និងបទ “Rolling in the Deep” របស់ Adele ដែលមានចំនួនអ្នកចុច LIKE ១.២៤៥.៦៤១ នាក់ ។

 

ដោយ ៖ សីហាប្រភព ៖ guinness