Abbie Girl គឺជាឆ្កែដែលកំពុងតែកាន់ឯកទក្កកម្មពិភពលោកខាងជិះក្ដាបន្ទះលើទឹករលកបានដល់ទៅ ១០៧.២ មែត្រកាលពីខែតុលា ឆ្នាំ ២០១១ ដែលមិនទាន់មាននរណាអាចបំបែកឯកទក្តកម្មនេះបាននៅឡើយ។Abbie Girl Kelpies នេះគឺជាឆ្កែពូជអូស្រ្តាលី ដែលគេប្រើប្រាស់ដើម្បីក្វៀលចៀម ប៉ុន្តែនរណាទៅដឹងទៅថាវាមានសមត្ថភាពក្នុងការជិះក្ដាទឹករលកបានយ៉ាងស្ទាត់ជំនាញបែបនេះនោះ? ឆ្កែនេះត្រូវបានម្ចាស់វាយកមកចិញ្ចឹមព្រោះតែវាមិនអាចធ្វើការជាឆ្កែសង្គ្រោះក្នុងកងពន្លត់ភ្លើងបាន ពួកគេទាំង ២ បានរស់នៅមកជាង ៥ ឆ្នាំមកហើយ។ យើងទៅមើលវីដេអូខាងក្រោមបន្តិចទៅមើល៕
ដោយ៖ ម៉ូកា