ស្ទើរតែមិនគួរអោយជឿ ៖ វាគឺជាសោកនាដកម្មមួយដែលនឹកស្មានមិនដល់ នៅពេលដែលសត្វឆ្កែចិញ្ចឹមរបស់ខ្លួន ដែលធ្លាប់តែគិតថា វាគឺជាសមាជិកគ្រួសារនោះ បែរជាងាកមកធ្វើការវាយប្រហារខាំក្មេងស្រីតូចវ័យ ៤ ឆ្នាំអោយស្លាប់បាត់បង់ជីវិតទៅវិញ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

ប្រភពសារព័ត៌មានដដែលបន្ថែមថា ជនរងគ្រោះដែលជាក្មេងស្រីតូចវ័យ ៤ ឆ្នាំខាងលើមានឈ្មោះថា Lexi Hudson ជាពលរដ្ឋរស់នៅក្នុងក្រុង Leicestershire ប្រទេសអង់គ្លេសជាការពិតបើទោះជាមានការខិតខំប្រឹងប្រែងជួយសង្គ្រោះនាងពីសំណាក់ក្រុមវេជ្ជបណ្ឌិតមកពីមណ្ឌលសុខភាព Queen's Medical Centre អោយអស់ពីសមត្តភាពយ៉ាងណាក៏ដោយ តែនាងបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ព្រោះថាអ្វីៗវាហួសពេលបាត់ទៅហើយ។

គួររំឭកផងដែរថា សត្វឆ្កែដែលបានវាយប្រហារសម្លាប់ក្មេងស្រីតូចម្នាក់នេះ ត្រូវបានគេរកអោយឃើញថា ជាសត្វឆ្កែពូជធំមួយក្បាល ឈ្មោះ French Mastiff ហើយវាត្រូវបានក្រុមគ្រួសារមួយនេះរើសយកមកចិញ្ចឹមកាលពី ពីរទៅបី សប្តាហ៍មុន ។ ជារឿយៗ អ្នកជិតខាងតែងឃើញ Lexi លេងជាមួយនឹងឆ្កែមួយក្បាលនោះ នៅឯសួនច្បារមុខផ្ទះរបស់នាង ចំពោះករណី វាយប្រហារនាងដ៏ស្លាប់លើកនេះ ក្រុមមនុស្សដែលជាអ្នកជិតខាង ពិតជាមានភ័យរន្ធត់ និងតក់ស្លុតជាខ្លាំង ខណៈពេលដែលអ្នកខ្លះផ្សេងទៀតលាន់មាត់ថា វាពិតជាមិនគួរអោយជឿទាល់តែសោះ។

ដោយឡែក មន្រ្តីប៉ូលីសមិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេ ថាពូជឆ្កែធំប្រភេទនេះ វាជាពូជឆ្កែចាត់ចូលជាពូជឆ្កែមានគ្រោះថ្នាក់ឬក៏យ៉ាងណានោះ តែក្រោយមកឃាតករចិត្តឆៅមួយក្បាលនេះ ត្រូវបានបាញ់សម្លាប់ដោយមន្រ្តីប៉ូលីស ខណៈពេលដែលពួកគេបានចុះទៅដល់កន្លែងកើតហេតុ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន នៅខាងក្រោម ៖
- វីដេអូ ចោរចេញធ្វើសកម្មភាពប្លន់ ហាងគ្រឿងអលង្ការ ដ៏សាហាវ ល្បីគ្រាន់បើ- ព្រឺព្រួចហួស ៖ ទៅមើលវីដេអូ ទំនាក់ទំនង ដ៏គួរអោយខ្លាច រវាងតោ និងមនុស្ស- ចម្លែកហួស ៖ រស់នៅឯឈាបនដ្ឋាន ដល់ទៅ ១៣ ឆ្នាំ ជាមួយគ្រោងឆ្អឹងខ្មោច- បះសក់ រកឃើញក្រពើ ក្រោមជណ្តើរយន្ត ផ្អើលពេញមួយ អាកាសយានដ្ឋានអន្តរជាតិ- តោះទៅមើល វីដេអូកំប្លែង ល្បីគ្រាន់បើពេញហ្វេសប៊ុក យាយៗ ល្បងកម្លាំងគ្នា
ប្រែសម្រួល ៖ កុសលប្រភព ៖ ស្កាយ