លោកអ្នកប្រហែលជាអាចគិតថារូបខាងលើនេះគឺជារូបដែលឆ្នៃតាម Photoshop ហើយមើលទៅតែមិនមែននោះទេ! រូបខាងលើនេះគឺ Vivian Wheeler ជានារីម្នាក់ដែលដុះពុកចង្កាមានប្រវែងដល់ទៅ ១១ អ៊ីង (ប្រមាណ ២៨ សង់ទីម៉ែត្រ) ដែលត្រូវបានគេចាត់ចូលជានារីដែលមានពុកចង្កាវែងបំផុតលើលោកក្នុងសៀវភៅឯកទក្ទកម្ម Guinness World Records។ Vivian មានជំងឺដែលគេហៅថា Hypertrichosis ដែលធ្វើអោយរោមពុកចង្ការបស់នាងចេះតែដុះមករហូត ហើយក្រោយពីការតស៊ូគ្រប់សព្វបែបយ៉ាងមកគាត់មានអារម្មណ៍ថាធុញទ្រាន់នឹងការព្យាយាមដើម្បីកំចាត់រោមនេះដោយអត់ប្រយោជន៍គាត់ក៏ដាច់ចិត្តទុកវាអោយដុះតាមអំពើចិត្តចង់តែម្ដងទៅ។
ដោយ៖ វឌ្ឍនាប្រភពពី៖ vyperlook