អង់គ្លេស៖ តាមការអោយដឹងពីពត៌ដេលីមែល កាលពីពេលថ្មីៗនេះ បានអោយដឹងថា ស្រ្ដីពីរនាក់ដែលវ័យប្រហែលជា ២៩ និង ៤៥ ឆ្នាំត្រូវបានគេបញ្ជូនទៅកាន់តុការភ្លាមៗ បន្ទាប់ពីគេ រកឃើញថាស្រ្ដីទាំងពីររូបនោះ បានវាយធ្វើបាបស្រ្ដីចំណាស់ម្នាក់អាយុ ៨៩ ឆ្នាំអោយរងរបូស។

ព្រឹត្ដិការនេះ បានកើតឡើងក្នុងរដ្ឋ West Yorkshire ប្រទេសអង់គ្លេស ខណៈដែលកូនស្រីជនរងគ្រោះ នាង Wood បានបង្ដប់កាមេរ៉ា ក្នុងបន្ទប់ម្ដាយរបស់នាង ដើម្បីតាមដានមើលអ្នកបំរើទាំងពីរអ្នក ថាតើពួកគេបម្រើម្ដាយរបស់នាងយ៉ាណានោះ។ ទីបំផុត គឺបង្ហាញយ៉ាងច្បាស់មែន គឺអ្នកបំរើទាំងពីរនាក់នោះ បានវាយធ្វើបាបម្ដាយនាងយ៉ាងចាស់ដៃ។


ស្ដ្រីរងគ្រោះ
ទោះបីជាយ៉ាងណាក៏ដោយ ក៏នាង Emma Bryan មានវ័យ ២៩ឆ្នាំ និងនាង Katherine Wallisមានវ័យ ៤៥ ឆ្នាំ ត្រូវបានតុការក្រុង Yorkshire បញ្ជូនទៅដាក់ពន្ធនាគារ រយះពេល ១២ខែផងដែរ។ នេះជាវីដេអូក្លីប បង្ហាញពីការធ្វើបាបស្រ្ដីរងគ្រោះនោះ។ សូមចុចដើម្បីមើល៕
ដោយ៖ រក្សាប្រភព៖ dailymail