ដោយមានកំពស់ ១,៧៦ម៉ែត្រ មានសម្រស់ស្រស់ត្រកាល នារីវ័យ ២៤ឆ្នាំ ដែលជាអគ្គនាយិកាក្រុមហ៊ុនមួយ គឺនាង Shi Lim បានគ្រងមកុដបវរកញ្ញាចក្រវាឡសឹង្ហបុរី ឆ្នាំ ២០១៣ ។សង្ហបុរី បានរៀបចំពិធីប្រឡងផ្ដាច់ព្រ័ត្រដើម្បីជ្រើសរើសបវរកញ្ញាចក្រវាឡសឹង្ហបុរី ឆ្នាំ ២០១៣ នៅរាត្រីថ្ងៃទី ៦កក្កដា ឆ្នាំ ២០១៣។ ជាលទ្ធផល នាង Shi Lim អាយុ ២៤ឆ្នាំ ដែលជាអគ្គនាយិកានៃក្រុមហ៊ុនមួយនៅសឹង្ហបុរី ទទួលបានតំណែងខ្ពស់បំផុតក្នុងការប្រកួតនេះ ក្រោយពីបានយកឈ្នះលើបេក្ខនារី ១៥រូបដែលបានប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ។នៅក្នុងវគ្គសម្ភាស បន្ទាប់ពីត្រូវបានសួរថា “ប្រសិនចៃដន់ កូនប្រុសរបស់នាងស្រឡាញ់កីឡាបាល់ទាត់ ហើយចង់ឈប់រៀន នោះនាងនឹងយល់ព្រមដែរ ឬអត់?”។ Shi Lim ឆ្លើយថា “នាងខ្ញុំនឹងយល់ព្រម លុះណាតែកូនប្រុសធ្វើឱ្យមានតុល្យភាពរវាងការសិក្សា និងការលេងបាល់ទាត់”។គួរបញ្ជាក់ថា បវរកញ្ញាចក្រវាឡសឹង្ហបុរី ឆ្នាំ ២០១៣ នាង Shi Lim នឹងត្រូវធ្វើជាអ្នកតំណាងរបស់ប្រទេសសឹង្ហបុរី ដើម្បីទៅចូលរួមការប្រកួត បវរកញ្ញាចក្រវាឡពិភពលោក ឆ្នាំ ២០១៣ នៅប្រទេសរុស្ស៊ី ដែលនឹងត្រូវប្រារព្ធឡើងក្នុងខែវិច្ឆិកា ឆ្នាំ ២០១៣។ទន្ទឹមនឹងការទទួលបានមកុដ និងតំណែងជាបវរកញ្ញាចក្រវាឡសឹង្ហបុរី ឆ្នាំ ២០១៣ នាង Shi Lim ក៏ទទួលបានប្រាក់រង្វាន់ ៤៨,០០០ ដុល្លារអាមេរិក រួមនិងគ្រឿងអលង្ការសំខាន់ៗផ្សេងទៀត។ ទន្ទឹមនិងនេះ ដោយសារតែបច្ចុប្បន្ន Shi Lim គឺជាអគ្គនាយិការបស់ក្រុមហ៊ុនមួយ ដូច្នេះ ជ័យជំនះ និងតំណែងបវរកញ្ញាចក្រវាឡសឹង្ហបុរី ឆ្នាំ ២០១៣ នេះ ត្រូវបានគេមើលឃើញថា នឹងនាំមកនូវប្រយោជន៍ធំដល់ក្រុមហ៊ុនដែលនាងកំពុងគ្រប់គ្រង។ មនុស្សទាំងឡាយនឹងស្គាល់កាន់តែច្បាស់អំពីក្រុមហ៊ុនរបស់នាង ហើយនៅពេលបានល្បីឈ្មោះ កាន់តែខ្លាំង នោះក្រុមហ៊ុនរបស់នាងក៏អាចរកស៊ីបានកាន់តែមានប្រសិទ្ធិភាព៕


ដោយ ៖ តារាប្រភព ៖ DT