(រ៉ងហ្គូន)៖ ក្រុមការពារតំណែងជើងឯកថៃ បានឈ្នះកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាផ្លូវការហើយ បន្ទាប់ពីយកឈ្នះក្រុមជម្រើស​ជាតិ​សិង្ហ​បុរី ១-០ នា​ល្ងាច​ថ្ងៃ​អង្គារ ទី​២២ ខែវិច្ឆិកានេះ រកបាន៦ពិន្ទុឈរនៅកំពូលតារាងនៃពូល A ពី​ព្រឹត្តិ​ការណ៍​ពាន​រង្វាន់ AFF Suzuki Cup 2018 ក្នុង​ទឹក​ដី​ប្រទេស​ហ្វីលី​ពីន។

នេះជាការប្រកួតលើកទី២ដូចគ្នា សម្រាប់ក្រុមទាំងពីរក្នុងយុទ្ធនាការសន្សំពិន្ទុក្នុងតំបន់អាស៊ាន AFF Suzuki Cup បន្ទាប់​ពី​ថៃ​បាន​យក​ឈ្នះ​ឥណ្ឌូនេ​ស៊ី ៤-២ នៅ​​ថ្ងៃ​​បើក​​ឆាក ដោយ​បាន​ប្រើ​ពេល​ជិត៩០នាទីជិតបញ្ចប់ម៉ោង ទើបអាចយកឈ្នះសិង្ហបុរីបាន ដោយ​​លទ្ធ​ផល ១-០ ពី​​ការ​​តែតបញ្ចូលទី​ដោយ​កីឡាករ Sarawut Masuk នៅ​នាទី​ទី​៨៩។

ក្រុមជម្រើសជាតិដំរីថៃ ត្រូវជួបម្ចាស់ផ្ទះហ្វីលីពីននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ មុនឡើងទៅវគ្គខ្វែងពូលជាមួយនឹង ពូល B ដែល​មាន​កម្ពុជា កំពុង​ប្រជែង​ទល់​នឹង​ក្រុម​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាម៕

width=730

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង