(ឥណ្ឌូនេស៊ី)៖ មនុស្សជាច្រើននាក់មានការខឹងសម្បារជាខ្លាំង បន្ទាប់ពីអភិបាលក្រុងម្នាក់នៅប្រទេសឥណ្ឌូនេស៊ី បានព្រមានស្ត្រីជាម្តាយគ្រប់រូបឲ្យបំបៅទឹក ដោះកូន ដើម្បីការពារកុំឲ្យក្លាយជាមនុស្សស្រឡាញ់ភេទដូចគ្នាទៅអនាគត ។
លោក Arief R Wismansyah អភិបាលក្រុង Tangerang បាននិយាយពីបញ្ហានេះក្នុងពេលដែលលោកចូលរួមសិក្ខាសាលាស្តី ពីដំណើរមានគភ៌របស់ស្ត្រីដែល
លោកបញ្ជាក់ថា រឿងសំខាន់បំផុតសម្រាប់ម្តាយថ្មីថ្មោង គឺការផ្តល់អាហារូបត្ថម្ភដល់ទារក ដែលបញ្ហានេះលោកលើកឡើងថា ស្ត្រីជាម្តាយភាគច្រើនមិនសូវបំបៅទឹក ដោះផ្ទាល់ដល់កូនទេព្រោះតែរវល់ការងារដោយឲ្យទារកបៅតែទឹកដោះគោជំនួសវិញនោះវាអាចជះឥទ្ធិពល មិនល្អដល់ការលូតលាស់ខួរក្បាលរបស់ក្មេងដែលនាំឲ្យក្មេងខ្លះធំឡើងទៅជាមនុស្សស្រឡាញ់ភេទដូចគ្នាបាន ។
លោកអភិ បាលក្រុងបានសុំឲ្យម្តាយគ្រប់រូបត្រូវបំបៅទឹកដោះកូនឲ្យបានច្រើន ជាជាងឲ្យទារកបៅទឹកដោះគោ ហើយរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ីក៏ប្រកាស ដែរថា ការផ្លាស់ប្តូរទម្លាប់មិនឲ្យកូនបៅទឹកដោះម្តាយនេះវាផ្តល់ផលអាក្រក់ជាងអាវុធនុយក្លេរអ៊ែរទៅទៀត ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី