ការប្រកួត Confederation Cup 2013 រវាងក្រុម Mexico និង Italy ក្នុង Group A បានបញ្ចប់កាលពីយប់មិញនេះដោយ Italy ទទួលបាន ៣ ពិន្ទុមុន ក្នុងការប្រកួតទី ១ របស់ Italy​ និងMexico ។

/ការប្រកួតធ្វើឡើងនៅ កីឡាដ្ឋាន MARACANA ដ៏ល្អប្រណិត ដែលទើបតែកែលំអរហើយថ្មីៗ មានអ្នកចូលរួមទស្សនាជាច្រើន ។ ក្នុងតង់ទី ១ ក្រុម Italy មានប្រៀបទៅលើ Mexicoជាខ្លាំង ដោយស៊ុតបានមួយគ្រាប់មុន នៅនាទីទី ២៧ ដោយ Andrea Pirlo ។ បន្តដល់នាទីទី ៣៤ ក្រុម Mexico តាមបានស្មើវិញដោយ Hernandez ដោយគ្រាប់បាល់ពិន័យ ១១ ម៉ែត ។បញ្ចប់តង់ទី ១ ក្នុងលទ្ធផល ០-១ ។ ចូលមកដល់តង់ទី ២ ក្រុមទាំង​ ២ ព្យាយាមវាយបកដាក់គ្នាទៅវិញទៅមករហូតដល់នាទីទី ៧៨ កីឡាករ Balotelli រកបានមួយគ្រាប់ទៀត ជួយអោយក្រុមជំរើសជាតិ Italy ឈ្នះលើក្រុម Mexico ក្នុងលទ្ធផល ១-២ ទទួលបាន ៣ ពិន្ទុ ៕

ដោយ ៖ កុសលប្រភព ៖ k14,youtube