ព័ត៌មានអន្តរជាតិ ៖ ការប៉ះទង្គិចរវាងក្រុមបះបោរ នៅ ឯ ពន្ធនាគារមួយកន្លែង នាទីក្រុង Monterrey ភាគខាងជើងប្រទេសម៉ិចសិក បានបណ្តាលអោយ មានករណីស្លាប់ទណ្ឌិត ដល់ទៅ ៤៩ នាក់ហើយ នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីទំព័រសារព័ត៌មាន ប៊ីប៊ីស៊ីចុះផ្សាយប៉ុន្មានម៉ោង មុននេះបន្តិច។
អភិបាលរដ្ឋ Nuevo Leon លោក Jaime Rodriguez ឲ្យ ដឹងថា ហោចណាស់ ជនរងគ្រោះ ១២ នាក់ បានទទួលរងរបួសធ្ងន់ ស្រាល នៅឯពន្ធនាគារ Topo Chico បន្ទាប់ ពី ក្រុមទណ្ឌិតព្យាយាមហែកគុក ដោយប្រើប្រាស់អំពើហឹង្សាជាច្រើន រួមមានដូចជា អាវុធ មុតស្រួច ដំបងជាដើម។ប្រភពបន្តឲ្យដឹងថា មានករណីគ្រោះអគ្គីភ័យទន្ទឹមនឹងគ្នាដែរ នៅឯឃ្លាំងស្តុកពន្ធនាគារ ។ បន្ថែមពីលើនេះ មន្រ្តីផ្លូវការសរ បញ្ជាក់ឲ្យដឹងថា ស្ថានការណ៍គឺស្ថិតនៅក្រោមការគ្រប់គ្រងបាន ដូច្នេះ គ្មានករណី ទណ្ឌិតរត់គេចខ្លួន បាននោះទេ ។ បណ្តាសាច់ញ្ញាត្តិទណ្ឌិត ដែលបានរង់ចាំ នៅ ខាងក្រៅពន្ធនាគារ ដែលមានភាពអន្ទះ សាចង់ដឹងចង់ឮព័ត៌មានពីខាងក្នុងពន្ធនាគារនោះ បាននាំគ្នា តវ៉ាទាមទារព័ត៌មានលម្អិត ដោយមាន ជាការបិទផ្លូវថែមទៀតផង។
គួរបញ្ជាក់ថា បណ្តាសាច់ញ្ញាត្តិទណ្ឌិត ដែលផ្ទុះការតវ៉ាទាំងនោះ បានព្យាយាមគប់ដុំថ្ម ក៏ដូចជា ដំបង ចូលទៅក្នុងពន្ធនាគារ ខណៈព្យាយាមអូសទាញរបងរាំងផ្លូវពន្ធនាគារចេញ ក្រោយពីមន្រ្តីប៉ូលីសពាក់ ព័ន្ធដាក់បង្ខាំងផ្លូវពួកគេ ។ ស្រ្តីម្នាក់ដែលមានឈ្មោះថា Ernestina និង បាន អះអាងថាខ្លួនជា ម្តាយ ទណ្ឌិតនោះ គូសបញ្ជាក់ឲ្យដឹងថា បណ្តាមន្រ្តីពាក់ព័ន្ធ ពុំទាន់ស្រាយបំភ្លឺដល់ពួកគាត់នៅឡើយទេ ថា តើមានរឿងអ្វីកើតឡើងឲ្យប្រាកដ ពោល បណ្តាឆ្មាំគុកឲ្យ ដឹង ថា ស្រាយបំភ្លឺអោយដឹង លុះត្រា ស្ថាន ការណ៍ស្ថិតនៅក្រោមការគ្រប់គ្រងបានពេញលេញជាមុនសិន ។
របាយការណ៍បន្ថែមឲ្យដឹងថា ហេតុការណ៍ប្រឈមខាងលើ ពោល ការហែកគុកទ្រង់ទ្រាយធំខាងលើ នេះ កើតឡើងមួយថ្ងៃមុននឹងការមកដល់ សម្តេចសង្ស Pope Francis ទៅកាន់ពន្ធនាគារនាភាគខាង ជើងទីក្រុង Ciudad Juarez ដែលជាទីក្រុងមានការប្រឈមខ្លាំង ពាក់ព័ន្ធអំពើហឹង្សារវាងក្រុមជួញ ដូរ គ្រឿងញៀន៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី