ព័ត៌មានអន្តរជាតិ ៖ ខ្សែភាពយន្តថ្មី ស្តីពីដំណើររត់គេចខ្លួនពីសំណាក់ស្តេចគ្រឿងញៀន Joaquin El Chapo Guzman បានឈរនៅលំដាប់កំពូល ដោយជាប់ចំណាត់ថ្នាក់លេខ ២ នៅ box office នាប្រទេសម៉ិចសិក នេះបើយោងតាមសេចក្តីរាយការណ៍ ក្នុងស្រុក ប្រទេសម៉ិចសិក ចេញផ្សាយ ឲ្យដឹងថា អំឡុងថ្ងៃអាទិត្យកន្លងទៅនេះ ។
ប្រភពបន្តអោយដឹងថា ខ្សែភាពយន្តដែលកំពុងតែទទួលបានការពេញនិយមលើកនេះ មានចំនង ជើងថា El Chapo: The Escape of the Century, ជាប់ ចំណាត់ថ្នាក់ លេខ ២ បន្ទាប់ពីខ្សែភាព យន្តហូលីវូដ Point Break, នេះបើយោងតាមរបាយការណ៍ ពី daily El Universal របាយការណ៍ បន្តឲ្យដឹងថា El Chapo: The Escape of the Century ទទួលបានអ្នកចូលទស្សនា ចំនួន ១៤៤ នាក់ក្នុងមួយលើកៗ ខណៈ ភាពយន្តហូលីវូដ ពីអាមេរិក Point Break, ទទួលបានអ្នកចូលទស្ស នាចំនួន ១៥៤ នាក់ក្នុងមួយលើកៗ។ ភាពយន្ត El Chapo: The Escape of the Century, គឺជា ខ្សែភាពយន្តនិយាយពីដំណើររឿងស្តេចគ្រឿងញៀន រត់គេចខ្លួន ពីពន្ធនាគារ ដែលមានការយាម កាមសន្តិសុខខ្ពស់ តាមរយៈរូងផ្លូវក្រោមដី ជម្រៅជ្រៅ និង មានរយៈ ចម្ងាយឆ្ងាយដល់ទៅ ១,៥ គីឡូម៉ែត្រឯណោះ។ ថ្ងៃចាក់បញ្ជាំងដំបូង នៅប្រទេស ម៉ិច សិក El Chapo: The Escape of the Century រក ប្រាក់ ចំនូលបានដល់ទៅ 800,000 pesos ។ អ្នកដឹកនាំ ខ្សែភាពយន្ត លោក Axel Uriegas តាម រយៈការ ធ្វើបទសម្ភាសន៍ជាមួយនឹង ទស្សនាវដ្តី Proceso ឲ្យដឹងថា តាមរយៈការ ទស្សនាដោយផ្ទាល់ខ្សែភាពយន្ត អ្នកទាំងអស់គ្នា អាច ទទួល ជ្រាបពីជនទាំងឡាយណា ដែល ជាប់ពាក់ព័ន្ធនឹងការរត់គេចខ្លួន ស្តេចគ្រឿងញៀន ចាប់តាំងពីថ្នាក់កំពូល ដល់ថ្នាក់ក្រោម ។
គួររំឮកថា អាជ្ញាធរ ប្រទេសម៉ិចសិក បានធ្វើការចាប់ឃាត់ខ្លួន មនុស្សជា ច្រើននាក់ ភាគច្រើនជា ក្រុមការងារឆ្មាំគុក ដែលត្រូវបានគេមានជំនឿជាក់អោយដឹងថា ជាអ្នកជួយសម្រួលការងាររត់គេច ខ្លួនស្តេចគ្រឿងញៀន អំឡុងខែ កក្កដា កន្លងទៅនេះ ៕
- អាន ៖ ភ្ញាក់ផ្អើល ផ្ទុះអាវុធមុននេះ ស្លាប់ ៥នាក់ ខណៈចាប់បាន ស្តេចគ្រឿងញៀន វិញហើយ ក្រោយហែកគុក ៦ខែ (វីដេអូ)
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ