នៅថ្ងៃនេះ Samsung បានបង្ហាញខ្លួនជាផ្លូវការនូវ Tablet Galaxy Tab 3 ជាមួយអេក្រង់ទំហំ 7។បើនិយាយពីការរចនាម៉ូត Samsung បាននិយាយថា Tab 3 មានផ្នែកស៊ុមនៃអេក្រង់ស្តើងជាង Galaxy Tab 2 7 ប៉ុន្តែនៅធានាបានដល់អ្នកប្រើប្រាស់ អាចកាន់បានស្រួល តែដៃម្ខាងក្នុងរយះពេលច្រើនម៉ោង។
ឧបករណ៍នេះប្រើប្រាស់ CPU Dual Core ល្បឿន 1,2GHz (ខ្ពស់ជាងបន្តិចបើប្រៀបជាមួយល្បឿន 1GHz នៅលើ Galaxy Tab 2 7) ហើយអាចជ្រើសរើសមេម៉ូរីក្នុងបានគឺ 8GB ឬ 16GB និងអាចបន្ថែមមេម៉ូរីក្រៅបានតាមរយះកាត microSD ទំហំអតិបរមាឡើងដល់ 64GB។ បណ្តារូបសណ្ឋានដែលនៅសល់គឺ អេក្រង់ LCD កំរិតពន្លឺ 1024 x 600 (មិនមែន AMOLED ទេ), RAM 1GB, camera ក្រោយ 3 megapixel, camera មុខ 1,3 megapixel គឺដូចទៅនឹង Tab 2 7 ដែរ។
បច្ចុប្បន្ន Samsung នៅមិនទាន់ប្រាប់ពីតំលៃលក់នៃ Galaxy Tab 3 ទេ ជាក់ស្តែង ក្រុមហ៊ុននិយាយថា Version ដែលមានតែ Wi-Fi នឹងចាប់ផ្តើមដាក់លក់នៅខែឧសភា ហើយ Version មានទាំង 3G នឹងដាក់លក់នៅខែមិថុនា ខាងមុខនេះ។
រូបសណ្ឋានមូលដ្ឋានរបស់ Samsung Galaxy Tab 3:
- អេក្រង់: LCD 7 កំរិតពន្លឺ 1024 x 600 និងកំរិត Pixel 169ppi
- CPU: Dual Core 1,2GHz (មិនទាន់ច្បាស់ពីម៉ូដែលជាក់ស្តែង)
- RAM: 1GB
- Camera ក្រោយ: 3 megapixel
- Camera មុខ: 1,3 megapixel
- ថ្ម: 4000mAh
- ប្រព័ន្ធប្រតិបត្តិការ: Android 4.1 Jelly Bean
- Connector: Bluetooth 3.0, Wi-Fi a/b/g/n (2,4GHz និង 5GHz), A-GPS + GLONASS, 3G
- មេម៉ូរីក្នុង/កាត: 8GB ឬ 16GB, អាចបន្ថែមកាត microSD ឡើងដល់ 64GB
- ខ្នាតប្រវែង: 111.1 x 188.0 x 9.9mm
- ទម្ងន់: 302g(Wi-Fi), 306g (3G)
ដោយ៖ សិលាប្រភព៖ TTE