ម៉ិចស៊ិកូ៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីថ្ងៃទី១០ វិច្ឆិកា កន្លងទៅនេះថា ក្រុមអ្នកស្រាវជ្រាវក្នុងដែនសមុទ្រ ធ្វើការនេសាទបានពពួកសត្វត្រីម៉្យាង ដែលជាប្រភេទសត្វត្រី ដែលកម្រ ហើយស្ទើរតែផុតពួជពីលើលោកនេះទៅហើយ។

width=451

លោក Moreno បាននិយាយថា ក្រុមគាត់បាននេសាទត្រីនេះ នៅឯដែនសមុទ្រ Cabo San Lucas នៃប្រទេសម៉ិចស៊ិកូ ពោលគឺនៅជាប់ព្រំដែនរដ្ឋតិចសាស់ សហរដ្ឋអាមេរិកតែម្ដង។ លោកបានបន្ថែមថា ត្រីនេះគឺមានទំងន់រហូតដល់ ៣០០ ផោន ហើយត្រូវបានគេដាក់ឈ្មោះថា Louvar​ ។

width=451

លោក Moreno បានបន្ដថា លោកនឹងលែងត្រីនេះ ចូលទៅក្នុងទឹកវិញ ដើម្បីអាចអោយវមានជិវិត នឹងអាចបន្ដកំណើតដល់កូនរបស់ក្រោយផងដែរ ក្នុងន័យគឺធើ្វយ៉ាងណា កុំអោយសត្វត្រីដែលកម្រមួយនេះ ផុតពូជពីក្នុងដែនទឹក នៃផែនដីយើងនេះ។ នេះជាវីដេអូក្លីប នៃការស្ទូចត្រីនេះ សូមចុចដើម្បើមើល៕

 

ដោយ៖ មឿនប្រភព៖ dailymail