Rene Ritchie, មនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួនទៀតដែល ផ្តល់ព័ត៌មានចចាមអារាមត្រឹមត្រូវបំផុតពី Apple, ទើបធ្វើការកំនត់ថា iPad ជំនាន់ថ្មីនឹងធ្វើការបង្ហាញខ្លួននៅខែក្រោយនេះ រីឯ iPhone 5S នឹងបង្ហាញខ្លួននៅខែសីហា ខាងមុខនេះ។

Ritchie បានឲ្យដឹងថា Apple កំពុងមានគំរោងបង្ហាញខ្លួន iPhone 5S នៅខែសីហា ចំណែកឯ iPad 5 ( អាចទាំង iPad Mini) អាចនឹងបង្ហាញខ្លួននៅខែមេសា ខាងមុខ។

ការរចនាម៉ូដនៃ iPhone 5S នឹងរក្សារូបរាងដូច iPhone 5 ដដែលដោយគ្រាន់តែធ្វើការ Upgradeលើ CPU និង Camera តែប៉ុណ្ណោះ។

/

ក្នុងនោះ បើតាមសំដីលោក Ritchie: Apple កំពុងពិចារណាយ៉ាងល្អិតល្អន់ពីការបង្ហាញខ្លួន iPad ថ្មីនៅខែមេសាខាងមុខនេះ ប៉ុន្តែនៅមិនទាន់ដឹងច្បាស់ថា បានកំនត់យកជាផ្លូវការហើយរឺនៅទេ។ការដែលបណ្តារូបភាពសំបកខាងក្រោយរបស់ iPad 5 ត្រូវបានលេចចេញលើអ៊ីនធឺណេត បានឲ្យឃើញថា ផលិតផលនេះបានឈានដល់ដំណាក់កាលចុងក្រោយនៃការផលិតហើយ។ ជាក់ស្តែង iPad Mini អេក្រង់ Retina ប្រហែលមិនអាចបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះទេ៕

ដោយ៖ សិលាប្រភព៖ VE