អ្នកច្នៃប្រឌិត Antoine Brieux នៅហាងរចនាម៉ូដ NAK Studio ទើបធ្វើការបង្ហាញនូវគំរូច្នៃប្រឌិត iPhone 6 ដ៏ស្អាតអស្ចារ្យមួយ។
Smartphone ក្នុងក្តីសុបិន បានធ្វើការអភិវឌ្ឍន៏ជាច្រើនដូចជា រូបរាងថ្មីទាំងស្រុង, ប៊ូតុង Home ឈប់ដាក់នៅផ្នែកខាងមុខ, អេក្រង់ Retina ទំហំ 4.9 inch ជាមួយកំរិតពន្លឺ 1080p និងចំនុចមួយចំនួនគួរឲ្យចាប់អារម្មណ៍ថែមទៀត។
iPhone 6 មានខ្នាតប្រវែង 125 x 63mm (បណ្តោយ x ទទឺង), ប៊ូតុង Home ត្រូវបានប្តូរទៅដាក់នូវគែមខាងឆ្វេង (ជិតប៊ូតុងបន្ថយ និងតំឡើងសំលេង), ប្រព័ន្ធ Speaker លឺខ្លាំង និងរន្ធ Connect ប្រភេទ 19 Cell នៅផ្នែកខាងក្រោមទូរស័ព្ទ។ សំបកផ្នែកខាងក្រោយ និងខាងមុខស្រោបដោយកញ្ចក់ភ្លឺរលោង ការពារការឆ្កូតបានយ៉ាងល្អ និងព័ទ្ធជុំវិញដោយលោហះធាតុគុណភាពខ្ពស់។
iPhone 6 ក្នុងក្តីសុបិន ភ្លឺរលោង ប្លែកភ្នែក
តាមការប៉ាន់ស្មាន ផលិតផលដ៏ទំនើប iPhone 6 អាចនឹងបំពាក់នូវ CPU Quad Core, Camera 10 Megapixel និង Set Up ជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ iOS 7៕
ដោយ៖ សិលាប្រភព៖ k14