កាលពីពេលថ្មីៗនេះ Casio បានធ្វើការបង្ហាញនូវម៉ូដែលម៉ាស៊ីនគិតលេខទំហំតូច ដាក់ក្នុងហោប៉ៅថ្មីមួយគឺ ClassPad fx-CP400។ ចំនុចពិសេសរបស់ឧបករណ៍នេះ គឺវាបំពាក់នូវអេក្រង់ LCD ពណ៌ទំហំ 4,8 កំរិតពន្លឺ 320 x 528 និងមាន Touchscreen ប្រើដោយប៊ិច stylus។ កត្តានេះ អ្នកប្រើប្រាស់មានភាពងាយស្រួលតាមដានបណ្តារូបមន្តផ្សេងៗ គូសក្រាហ្វិច និងមើលរូបភាពនៅលើម៉ាស៊ីនគិតលេខនេះតែម្តង។ Casio នៅបំពាក់ដល់ fx-CP400 សមត្ថភាពអាចបង្វិលអេក្រង់ ដើម្បីឲ្យយើងងាយស្រួលមើលរូបមន្តគណិតវិទ្យាដែលវែងៗតាមទិសដេកបាន តាមរយះការចុចប៊ូតុងមួយ។

/ Casio បានបង្ហើបថា ផលិតផលរបស់ខ្លួនមានផ្ទុកដោយ USB mass storage ដែលអនុញ្ញាតឲ្យអ្នកសិក្សាអាច Connect ជាមួយកុំព្យូទ័ររបស់សាស្រ្តាចារ្យ កូពីឯកសារបានយ៉ាងលឿនផងដែរ។វាបំពាក់នូវ RAM 500KB, ROM 5,5MB, Memory flash 24MB, ប្រើថ្ម AAA Alkalyne។ fx-CP400អាចដំណើរការជាមួយម៉ាស៊ីន Slide មួយចំនួនដែល Casio ផលិត។ fx-CP400 នឹងចាប់ផ្តើមដាក់លក់នៅប្រទេសជាច្រើនទូទាំងពិភពលោក នៅដើមវិស្សមកាលឆ្នាំក្រោយ។ សំរាប់តំលៃលក់នោះមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ៕

ដោយ៖ សិលាប្រភព៖ tte