ក្រោយពីរយះពេល 2ឆ្នាំមិនបានធ្វើការអាប់ហ្រ្គេដ កាលពីយប់រំលងអាធ្រាត្រថ្ងៃនេះ Apple បានធ្វើការបង្ហាញណែនាំជាផ្លូវការនូវ iPod Touch ជំនាន់ទី5 ជាមួយនឹងការរចនាម៉ូដប្លែកពីមុ​ន និងអភិវឌ្ឍគួរកត់សំគាល់ផ្នែក Hardware។

ជាដំបូងយើងឃើញថាមានអេក្រង់ 4-inch ដូច iPhone 5 ដែលទើបដាក់បង្ហាញ, កំរិតនៃពន្លឺគឺ1136 x 640, 326ppi។ អេក្រង់ 16:9 ធ្វើឲ្យមានការងាយស្រួលជាងមុន ក្នុងការទស្សនារឿង។បណ្តោយ iPod Touch Gen 5 មានប្រវែងវែងជាងមុនដែរគឺ 123.4mm, ទទឹង 58.6 mm, អ្វីដែលពិសេសគឺ iPod Touch ថ្មីនេះស្តើង ស្រាលជាងជំនាន់មុនទាំងអស់ 6.1 mm និង 88g។ iPod Touch Gen 5 មាន 5ពណ៌សំរាប់ជ្រើសរើស មិនមែនមានតែពណ៌ស និងខ្មៅដូចមុនឡើយ។

/

iPod Touch Gen 5

ចំនុចមួយទៀតដែលគួរឲ្យកត់សំគាល់ដែរនោះ គឺវាបំពាក់ Camera 5.0megapixel។ កម្មវិធីថតប្រហាក់ប្រហែលនឹង iPhone 5 ដូចជាថតរូប panorama, ថតេវីដេអូ 1080p HD។ សំរាប់cameraនេះ អ្នកអាចប្រើវាសំរាប់ថតរូប មិនមែនសំរាប់តុបតែងដូចនៅលើ iPod Touch Gen 4។ ចំណែករូបសណ្ឋានខាងក្នុងក៏មានការផ្លាស់ប្តូរច្រើនដែរដូចជា CPU Dual Core Apple A5, chip ក្រាហ្វិកថ្មី, dual-band wireless 802.11 a/b/g/n និង Bluetooth 4.0។ iPod Touch Gen 5 នឹងដាក់លក់នៅខែតុលាខាងមុខនេះ ជាមួយតំលៃ 299$ សំរាប់ Version 32GB, 399$ សំរាប់ 64GB, មិនមាន Version 128GB ទេ។ iPod Touch Gen 4 នៅតែបន្តដាក់លក់ជាមួយតំលៃ 199$ សំរាប់ Version 16GB និង 249$ សំរាប់ 32GB ៕

/

/

/

width=497

/

 

ដោយ៖ សិលាប្រភព៖ TTE