ថ្មីៗនេះ Phone Arena ទើបតែបង្ហោះនូវវីដេអូសាកល្បងប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការមួយ ដែលត្រូវបានគេកំនត់ថាជា Windows 8.1។ Version ដែលគេបានប្រើនៅក្នុងវីដេអូនោះ មានឈ្មោះកូដជា Version build 9369 និងមិនទាន់មានប៊ូតុង Start នៅឡើយ។

និយាយរួម Version Windows 8.1 នេះគឺផ្តោតតែទៅលើ ការអាប់ហ្គ្រេត Features តូចៗនៅលើប្រព័ន្ធប្រតិបត្តិការ។ ឧទាហរណ៍ អ្នកប្រើប្រាស់អាចដំណើរការបញ្ជី Applications  ដោយការចុចប៊ូតុងមុខងារមួយ នៅជ្រុងខាងស្តាំ ផ្នែកខាងក្រោម Interface Start។ ទន្ទឹមនឹងនោះ អ្នកប្រើប្រាស់អាចតម្រៀបបញ្ជីនេះ ដោយលក្ខណៈវិនិច្ឆ័យផ្សេងគ្នា នៃកម្មវិធីជាច្រើនដូចជា Software ទើបនឹងដំឡើង ដែលត្រូវបានប្រើច្រើនបំផុត

Interface ដែលរត់ច្រើនមុខងាររបស់ Windows 8.1 ក៏មានការផ្លាស់ប្តូរបន្តិចបន្តួច បើប្រៀបជាមួយVersion ចាស់។ អេក្រង់ត្រូវបានធ្វើការបែកចែក ដើម្បីឲ្យអ្នកប្រើប្រាស់អាចទាញចុះឡើង បណ្តា Applications ចូលទៅទីនោះបាន។ ទន្ទឹមនឹងនោះ Application គ្រប់គ្រងឯកសារកម្មវិធី ក៏ត្រូវបានរួមបញ្ចូលផងដែរ នូវសេវា SkyDrive របស់ Microsoft ។

ទស្សនាវីដេអូខាងក្រោម៖

ដោយ៖ សិលាប្រភព៖ VE