អតិថិជនក្រុមហ៊ុន Apple ជាច្រើនបាននឹងកំពុង តែរង់ចាំវត្តមាននៃ iPad ជំនាន់ថ្មីដែលត្រូវបានគេជឿថា Apple នឹងបង្ហាញ iPad mini បំពាក់អេក្រង់ Retina Display នៅក្នុងត្រីមាសទី៣ឆ្នាំនេះ ប៉ុន្តែមានអ្នកវិភាគម្នាក់ បាននិយាយថា iPad ថ្មីនឹងបង្ហាញខ្លួននៅដើមឆ្នាំ ២០១៤។

លោក Richard Shim អ្នកវិភាគដ៏ល្បីបាននិយាយថា ក្រុមហ៊ុន Apple នឹងធ្វើការបង្ហាញ iPad mini អេក្រង់ Retina ចំនួន២ម៉ូដែល ដោយមួយនឹងបង្ហាញខ្លួន នៅក្នុងឆមាសទី២ ឆ្នាំ ២០១៣ និងមួយទៀត នៅដើមឆ្នាំ ២០១៤។

លោក Shim បានបន្តទៀតថា នៅពេលនេះ លោកនៅមិនទាន់ដឹងច្បាស់ ពីកាលបរិច្ឆេទនៃ ការបង្ហាញខ្លួន iPad ថ្មីនោះទេ ប៉ុន្តែលោកជឿជាក់ថា វានឹងបង្ហាញដូចអ្វី ដែលលោកបាន និយាយខាងលើ។

គួរបញ្ជាក់ផងថា ថ្មីៗនេះ មានព័ត៌មានជាច្រើន បានចុះផ្សាយថា ក្រុមហ៊ុន Apple បានធ្វើការពន្យារពេល ក្នុងការចេញ iPhone ជំនាន់ថ្មីដែលធ្វើឲ្យអ្នកវិភាគជាច្រើនបាននិយាយថា បើសិនជា iPhone ពន្យារពេលមែននោះ ទីផ្សារ iPhone នឹងធ្លាក់ចុះ៕

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល