ចាប់ពីខែមេសា NASA នឹងចាប់ផ្ដើមនាំយកយានអាវកាសក្នុងកម្មវិធី Space Shuttleចំនួន ៤ បញ្ចូលទៅក្នុងគម្រោងសកម្មភាពថ្មី និងចុងក្រោយនៅសារមន្ទី។

យានអាវកាសដែលនឹងត្រូវបានយកទៅកាន់សារមន្ទីនេះ រួមមានយានអាវកាសចំនួន ៣ និងយានស៊ើបការណ៍ ១ ដែលហាក់ដូចជាត្រៀមខ្លួនជាស្រេចដើម្បីបង្ហាញខ្លួននៅក្នុងការតាំងពិព័រណ៍។

នៅថ្ងៃទី ១៧មេសា យានអាវកាស Discovery នឹងត្រូវបានបញ្ជូនទៅកាន់សារមន្ទីរផ្នែកអាកាសចរណ៍ និងអាវកាស Smithsonian ក្នុងរដ្ឋ Virginia។ យាន Endeavour ក៏នឹងទៅកាន់ Los Angeles នៅពាក់កណ្ដាលខែកញ្ញា។ រហូតដល់ឆ្នាំ ២០១៣ Atlantis នឹងប្រារព្ធពិធីតាំងពិព័រណ៍ប្រចាំឆ្នាំនៅមជ្ឈមណ្ឌលអាវកាស Kennedy នៅ Florida។ ដូច្នេះ នៅសល់ប៉ុន្មានថ្ងៃខាងមុខ យានអាវកាសទាំងនេះនឹងទទួលបានកន្លែងដ៏ល្អសម្រាប់ថ្ងៃចូលនិវត្ដន៍។

គួររំឮកថា មុននេះ បេសកម្មនៃកម្មវិធីយានអាវកាស Space Shuttle របស់ NASA ត្រូវបានបញ្ចប់ បន្ទាប់ពីបានធ្វើសកម្មភាពអស់រយៈពេល ៣០ឆ្នាំ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ GD

/

///

///

///

///

///

//