ឆុងឈីង:ប្រទេសចិនបាននិយាយថាខ្លួនស្វាគមន៍ក្រុមហ៊ុនអាមេរិកដើម្បីទាញយកផលប្រយោជន៍ពេញលេញពីការរីកចំរើនខាងបច្ចេកវិទ្យាខ្ពស់របស់ប្រទេសខ្លួន បន្ទាប់ពីប្រធានាធិបតីអាមេរិកដូណាល់ត្រាំបញ្ជាឱ្យក្រុមហ៊ុនអាមេរិកនានា អោយចាកចេញពីប្រទេសចិនក្នុងពេលមានសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើនឡើងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោក។

លោក Liu He ឧបនាយករដ្ឋមន្រ្តីចិននិងជាអ្នកចរចាពាណិជ្ជកម្មជាន់ខ្ពស់ មួយរូបរបស់ទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃច័ន្ទ(២៦ ខែ សីហា) នៅឯពិព័រណ៍ស្មាតចិននៅឆុងឈីងថា“ ការអភិវឌ្ឍបច្ចេកវិទ្យាមិនត្រូវបានកំណត់ដោយព្រំដែនទេ។

 

/

នៅឯសន្និសិទឧស្សាហកម្មបច្ចេកវិទ្យា​ដែលមាន រយះពេល ៣ថ្ងៃ លោក Liu He ក៏បានបញ្ចាក់បន្ថែមទៀត ចំពោះនាយកប្រតិបត្តិពីក្រុមហ៊ុន Intel និងក្រុមហ៊ុនដទៃទៀតថា“ ដោយមើលឃើញពីលក្ខណៈនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ទាមទារឱ្យមានកិច្ចសហការជិតស្និទ្ធក្នុងចំណោមបណ្តាប្រទេសនានា​អោយកាន់តែជិតស្និត ថែមទៀត”។

ការលើកឡើងបែបនេះត្រូវបានគេមើលឃើញ ជាការឆ្លើយតបទៅកាន់លោក Trump ដែលបានអំពាវនាវដល់ក្រុមហ៊ុនទាំងឡាយ របស់អាមេរិចអោយដាក់មូលដ្ធានមកកាន់អាមេរិចវិញ ហើយលោក Trump បាននិយាយថាទំនិញដែលមានស្រាប់ ២៥ ភាគរយលើតម្លៃ ២៥០ ពាន់លានដុល្លារនឹងត្រូវដំឡើងដល់ ៣០ ភាគរយគិតត្រឹមថ្ងៃទី ១ ខែតុលាហើយពន្ធគយ ១០ ភាគរយលើទំនិញដែលនៅសល់ ៣០០ ពាន់លានដុល្លារនឹងមាន ១៥ ភាគរយ នេះបើយោងទៅតាម បានបង្ហោះសារ Twitter កាលពីថ្ងៃសុក្រ សប្តាហ៍មុន។