/កាលពីថ្មីៗនេះ BGR បានចេញនូវវីដេអូមួយដែលបានពិសោធន៍ទៅលើការទំលាក់ iPad 2 និងiPad 3 (The New iPad) ដើម្បីប្រៀបធៀបពីភាគធន់របស់ iPad ទាំង ២ នេះ។ ដោយគេសង្កេតឃើញថា iPad ជំនាន់ទី ៣ មានលក្ខណៈមិនសូវជាធន់ដូច iPad ជំនាន់ទី ២ នោះទេ។ តាមការទំលាក់ពិសោធន៍ពីកំពស់ ត្រឹមចង្កេះ និងត្រឹមស្មាបានបង្ហាញអោយឃើញថាកញ្ចក់ផ្ទៃរបស់ iPad ជំនាន់ ៣ ងាយនឹងទទួលរងការខូចខាតជាង iPad ជំនាន់ ២ នេះអាចមកពីវាមានទំងន់ធ្ងន់ជាង iPad ជំនាន់ ២ ក៏ថាបានព្រោះ iPad ជំនាន់ ៣ បានបំពាក់ដោយថ្មថាមពលប្រភេទថ្មីដែលមានទំងន់ធ្ងន់ជាងមុន។ អ្នកដែលមាន iPad ប្រើអាចមើលវីដេអូនៃការពិសោធន៍នេះជាបទពិសោធន៍បានហើយត្រូវចាំថាមិនត្រូវធ្វេសប្រហែសក្នុងការកាន់ iPad របស់អ្នកឡើយ។

ដោយ៖ វឌ្ឍនាប្រភពពី៖ youtube