(អវកាស)៖ ជាការពិតណាស់ផែនដីយើង អាចជាវត្ថុតែមួយគត់ ក្នុងចក្រវាឡនេះ ដែលអាចឲ្យជីវិតរស់នៅបាន និងបង្កើតជីវិតឡើង ជាច្រើនទម្រង់ខុសៗគ្នា។ ភាពសំបូរសប្បាយនេះ ធ្វើឲ្យយើងភ្លេចខ្លួន ហើយក៏បានបំផ្លិចបំផ្លាញ អ្នកដែលបានផ្តល់កំណើតឲ្យយើង ដោយមិនដឹងខ្លួនផងដែរ តាមរយៈការបង្កឲ្យខូចដល់បរិស្ថាននោះឯង។

ជាក់ស្តែងណាស់ថា ក្រោយការសិក្សារយៈពេលជាង ៣០ឆ្នាំ ចំពោះភពអង្គារ អាចនាំឲ្យវិទ្យាសាស្ត្រជាច្រើនសង្ស័យថា ភពនេះកាលពីរាប់ពាន់លានឆ្នាំមុន អាចមានលក្ខណៈជាច្រើន ស្រដៀងនឹងផែនដី ប៉ុន្តែថា មូលហេតុអ្វីបានជាភព អំណោយផលពីធម្មជាតិទាំងនោះ ត្រូវរលាយសាបសូន្យទៅវិញ ដោយបន្សល់ទុកនូវវាលដីក្រហម ដូចរាល់ថ្ងៃនេះ?

ចង់ដឹងចម្លើយកាន់តែច្បាស់ សូមទស្សនាវីដេអូវិទ្យាសាស្ត្រ ដែលត្រូវបានបកប្រែជាភាសាខ្មែរ ដូចខាងក្រោមនេះ៖

 

 

រៀបរៀង៖ លោក ឥន្ទ វុត្ថា

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង