តាមរយៈវិដេអូខ្លី ដែលនិយាយពីព័ត៌មានជុំវិញការសង់ស្ពានបណ្តែតទឹកនៅប្រាសាទអង្គរវត្ត ដែលសាធារណះជនមួយចំនួនបានស្គាល់ថា ជាអនុប្រធាននាយកដ្ឋានផ្សព្វផ្សាយអាជ្ញាធរជាតិអប្សរា លោក ច័ន្ទ សុធា បានរៀបរាប់ពីមូលហេតុដែលនាំអោយមានការសង់ស្ពានបណ្តែតទឹកនេះ គឺដោយសារស្ពានហាលនៃប្រាសាទអង្គរវត្តត្រូវបន្តការជួសជុលក្នុងរយះពេលប្រមាណជាង៤ឆ្នាំដែលត្រូវបិទចរាចរណ៍មិនអនុញ្ញាតអោយភ្ញៀវទេសចរឆ្លងកាត់នោះទេ ដើម្បីទុកលទ្ធភាពអោយអ្នកជំនាញបំពេញការងារជួសជុលដោយរលូននិងជោគជ័យ ជាពិសេសដើម្បីបញ្ជៀសការគ្រោះថ្នាក់ដោយប្រការណាមួយទៅលើភ្ញៀវទេសចរ។ លោកក៏បានបញ្ជាក់ថា ស្ពានបណ្តែតទឹកនេះគឺសង់ឡើងដោយមានគុណភាពស្តង់ដាអន្តរជាតិ ធានាសុវត្ថិភាពពេញលេញជូនភ្ញៀវទេសចរ ស្ពាននេះមានប្រវែង២០០ម៉ែត្រ និងទទឹង១០ម៉ែត្រ រួមមានបង្កាន់ដៃការពារសុវត្ថិភាពអ្នកឆ្លងកាត់ និងមានប៉មសម្រាប់ថតរូបចំនួនប្រាំមួយកន្លែងនៅតាមសងខាងស្ពាន។ សូមទស្សនាវិដេអូ ដើម្បីទទួលបានព័ត៌មានបន្ថែម៖

/

/

/

/

/

/