មនុស្សម្នាក់ឈ្មោះថា Alexa (Lexie) Crisa កំពុងរស់នៅរដ្ឋ Georgia (សហរដ្ឋអាមេរិច) បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅលើ Twitter ជាមួយនឹងរូបភាព iPad ជាប់ឆ្កឹងនឹងក្បាលរថយន្តរបស់ខ្លួន។

ទន្តឹមនឹងនោះ រូបភាពនេះក្រោយពេលបានបង្ហោះចូល Facebook ទទួលបានការចាប់អារម្មណ៍ចុចទស្សនា ១,៥ លាន Views ផងដែរ។

Alexa បានឲ្យដឹងថា នាងកំពុងបើករថយន្តនៅលើដងផ្លូវក្នុងល្បឿនធម្មតា ស្រាប់តែនាងបានឃើញមានវត្ថុចម្លែកហោះចេញទ្វារបង្អួចរថយន្តដែលនៅខាងមុខរថយន្តនាង។ ជាក់ស្តែង នាងមិនបានស្តាប់លឺសម្លេងប៉ះទង្គិចណាមួយ ជាមួយនឹងរថយន្តរបស់នាងឡើយ។ ពេលមកដល់ផ្ទះទើប Alexaដឹងថាមាន iPad ពណ៌ ស មួយគ្រឿងកំពុងជាប់យ៉ាងជ្រៅ នឹងក្បាលរថយន្តរបស់នាង។

/ iPad ធ្លុះជាប់នឹងក្បាលរថយន្តរបស់ Alexa (រូបភាព: Twitter)

ដើម្បីយក iPad ចេញពីរថយន្តបាន នាង Alexa ត្រូវប្រើរហូតដល់ញញួរ។ iPad នេះក្រោយពេលយកចេញពីរថយន្តបានហើយ វានៅតែមានដំណើរការធម្មតា។ Alexa បានប្រើប្រាស់ព័ត៌មាននៅក្នុង Application ដែលបានដំឡើងនៅក្នុង Tablet សំរាប់ស្វែងរកឈ្មោះ និងលេខទូរស័ព្ទរបស់ម្ចាស់ iPad នេះ ដើម្បីប្រគល់វាឲ្យវិញ៕

(វីដេអូដោយ Phone Arena)

ដោយ៖ សិលាប្រភព៖ VExpress