តាមបណ្តាផ្សារទំនើប អេឡិចត្រូនិចធំៗទូទាំងពិភពលោក កំពុងតែបាននាំគ្នាលក់បញ្ចុះតំលៃយ៉ាងច្រើន ជាមួយនឹងបណ្តា Version iPad ទំហំធំ ដែលស្រកថ្លៃរហូតដល់ 1/3 បើប្រៀបជាមួយថ្លៃដើម។

ជាក់ស្តែង Best Buy កំពុងតែដាក់លក់ iPad 3 16GB ក្នុងតំលៃ 314 USD, ជំនួសឲ្យតំលៃ 449 USD កាលពីពេលមុន។ Version 32GB លក់តំលៃ 384 USD ស្រកថ្លៃ 30% បើប្រៀបនឹងតំលៃពីមុន 549 USD។ Version 64GB ក៏នៅសល់តែ 454 USD, ជំនួសឲ្យតំលៃ 649 USD។

បើសិនជាអតិថិជនមិនចាប់អារម្មណ៍ iPad ពួកគេក៏អាចស្វែងរកទិញផលិតផលជាច្រើនផ្សេងទៀតដែលកំពុងត្រូវបានបញ្ចុះតំលៃនៅ Best Buy ដូចជា Tablet Kindle Fire របស់ Amazon មានតំលៃ99 USD ចុះ 60 USD បើប្រៀបជាមួយតំលៃធម្មតា។ Acer Iconia Tab A200 ក៏ស្រកចុះ 100 USDបើប្រៀបនឹងថ្លៃដើម។ បណ្តា tablet Asus ស៊េរីចាស់ ត្រូវបានស្រកថ្លៃប្រហែល 80 USD ផងដែរ។

សំរាប់អ្នកដែលចាប់អារម្មណ៍ទៅលើ iPad Mini រឺ iPad 4, ពួកគេក៏នឹងអាច ស្វែងរកបណ្តាកម្មវិធីpromotion នៅ Walmart រឺ MacMall។ បច្ចុប្បន្ន Walmart កំពុងតែដាក់លក់ Version 16GB របស់ iPad Mini ក្នុងតំលៃ 299 USD ចុះ 30 USD បើប្រៀបតំលៃធម្មតា។ ការបញ្ចុះតំលៃនៅ MacMall ដែលអនុវត្តលើ iPad Mini និង iPad 4 គ្រប់បណ្តា Version មានចំនួនច្រើនជាងបន្តិច ពោលគឺចុះប្រហែល 40 USDបើប្រៀបនឹងថ្លៃដើម។

/

កាបញ្ចុះតំលៃដ៏គួរឲ្យចាប់អារម្មណ៍ របស់បណ្តាហាងលក់រាយទាំងនេះ អាចបណ្តាលមកពីកត្តាពីរយ៉ាង៖ ទី ១, បញ្ចុះតំលៃដើម្បីស្វាគមន៍ទិវា Mother's Day ដែលនឹងខិតជិតមកដល់នៅថ្ងៃខាងមុខនេះ។ ទី​ ២, អាចនឹងលក់លាងឃ្លាំងផលិតផលស៊េរីចាស់ ដើម្បីស្វាគមន៍គំរូ iPad ថ្មីដែលApple ជិតធ្វើការបង្ហាញខ្លួន។

ព័ត៌មានចចាមអារាមមួយចំនួន កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា Apple អាចនឹងធ្វើការបង្ហាញខ្លួន iPad ថ្មីនៅក្នុងខែមេសានេះ។ ជាក់ស្តែង បច្ចុប្បន្ននៅមិនទាន់ច្បាស់ថា វាជា iPad ទំហំ 9,7 inch រឺជា iPad Mini 2 ជាមួយអេក្រង់ Retina នោះទេ៕

ដោយ៖ សិលាប្រភព៖ Zng