បើយោងតាមប្រភពពី Apple Insider, ជាមួយនឹងកម្មវិធី Reuse and Recycling Program គឺ Apple នឹងទទួលទិញយកវិញ នូវបណ្តាគំរូ iPhone, iPad, MacBook ឬ Mac ដែលត្រូវបានខូចដោយសារតែចូលទឹក។ អតិថិជនអាចធ្វើការផ្លាស់ប្តូររាល់ផលិតផលដែលចូលទឹក ដើម្បីទទួលបាននូវប័ណ្ណទិញបណ្តាផលិតផល និងឧបករណ៍ថ្មីរបស់ Apple។
បើប្រៀបជាមួយបណ្តាម៉ូដែលចាស់ៗ ដែលត្រូវបានលក់ចេញ តំលៃរបស់ម៉ូដែល ដែលត្រូវបានទឹកចូល មិនមានការថយចុះច្រើនណាស់ណានោះទេ។ ជាឧទាហរណ៍ iPhone 5 ចាស់នឹងត្រូវបានទទួលទិញ ក្នុងតំលៃ 265 USD ប៉ុន្តែបើសិនជាចូលទឹក នោះតំលៃទទួលទិញនៅត្រឹមចំនួន235 USD ។ iPad 2 ចាស់ទទួលទិញក្នុងតំលៃ 126 USD បើសិនជាចូលទឹក ទទួលទិញក្នុងតំលៃ96 USD ។

ទឹកប្រាក់ទាំងអស់ នឹងត្រូវបានផ្តល់ជូនជា កាតទិញផលិតផល របស់ Apple។ បច្ចុប្បន្ន កម្មវិធីនេះត្រូវបានអនុវត្តនៅលើបណ្តាប្រទេសជាច្រើន ក្នុងនោះរួមមានទាំងនៅប្រទេសចិន តៃវ៉ាន់ ហុងកុង សាំងហ្គាពួរ ផងដែរ៕
ប្រែសម្រួល៖ សិលាប្រភព៖ Vreview